-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, February 9, 2024

លោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ តំណាងអោយលោក ឆែ វណ្ណឌី អភិបាលស្រុក បានដឹកកម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹង គ្រឿងញៀន និងក្មេងទំនើង...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤


ខេត្តកណ្តាល ÷ នៅយប់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី យប់ 

លោក ច្រឹក ស្រ៊ង អភិបាលរងស្រុក តំណាង លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ អាវុធជាតិផ្ទះ គ្រឿងញៀន ក្មេងទំនើង និងជាតិស្រវឹង នៅគោលដៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុក ចន្លោះKM 44-45 ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។


ដោយមានការចូលរួមដោយ 

- លោកវរ:សេនីយ៍ឯក ស៊ឹម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុក 

- លោកអនុសេនីយ៍ឯក ឡូយ ចំរើន មេបញ្ជាការរកងរាអាវុធហត្ថស្រុក

- កម្លាំងអធិការដ្ឋាននគរបាលស្រុក

- កម្លាំងកងរាជអាវុធហត្ថស្រុក 

- កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកថ្មី

កម្លាំងសរុបចំនួន១៧នាក់។


 ការដាក់គោលដៅនិងត្រួតពិនិត្យរាល់អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងក្មេងទំនើង នេះគឺដើម្បីចូលរួមបង្ការទប់ស្កាត់ រាល់បញ្ហាអសន្តិសុខផ្សេងៗនៅលើដងផ្លូវ និងរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ ២១បេ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ៕


- បើកស្រវឹងកុំបើកបរ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន សូមអរគុណ៕












k

0 Comments:

Post a Comment

Share This
Author Image

About