-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, February 10, 2024

ពិតជាខេត្តគំរូមែន មហាជនសាទរជាខ្លាំង! ខណៈរដ្ឋបាលខេត្ដប្រកាសថា នៅក្នុងខេត្ដកំពង់ស្ពឺ​ ដាច់​ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប​ និងមិនអនុ​ញ្ញា​ត​ឲ្យ​បន្ដបើកលេង​ ទោះបី​​ ស្របច្បាប់​ និងឬស្របច្បាប់ក៏ដោយ!

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ៣០២៤


ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទាំងស្រុងថា រដ្ឋបាលខេត្ដប្រកាសថា នៅក្នុងខេត្ដកំពង់ស្ពឺ ដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបី ស្របច្បាប់ និងមិនស្របច្បាប់ក៏ដោយ ។


យោងតាមសេចក្តីជូនដំណឹង លេខ ០៨៩/២៤ សណន ចុះថៃ្ងទី ០៩ កុម្ភៈ ២០២៤ នេះដោយ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។


សូមបញ្ជាក់ថា កន្លងមកក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នូវវិធានការមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយតាំងរូបភាព ផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទ គឺជាទូទៅបានការកោតសរសើរទូទាំងផ្ទៃប្រទេសថាជាខេត្ដគំរូមួយក្នុង ចំណោមខេត្ដ រាជធានី ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ។


នេះជាវិធានការនិងជាជម្រើសទី២ នៃការប្ដេជ្ញាចិត្ដរបស់ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ .!ប្រជាពលរដ្ឋប្រាកដណាស់សារទនិងចំណាត់ការដ៏ម៉ឺងម៉ាត់។

អភិបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ប្រាកដជា និងចូលរួមអនុវត្ដអោយបានពេញលេញនិងមានប្រសិទ្ធភាព ៕





k

0 Comments:

Post a Comment

Share This
Author Image

About