-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, October 6, 2023

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកជលគិរី...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី០៦.១០.២០២៣


 ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការបង្រ្កាបបទនេសាទចម្រុះថ្នាក់ខេត្ត ដឹកនាំដោយលោក ងិន ហ៊ុនប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទ​ប្រើប្រាស់​មធ្យោបាយកាណូតចំនួន០៧គ្រឿង​កម្លាំង​សរុបចំនួន៣៩នាក់​បានចុះប្រតិបត្តិការបង្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។


ដោយបានទទួលសេចក្តីរាយណ៍ ក្រុមការងារប្រតិបត្តិ ដឹកនាំដោយ លោកប្រធានមន្ទីរ ក៏បានចេញដំណើរឆ្ពោះទៅកាន់ចំនុចភូមិសាស្ត្រខាងលើ ក៏បានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍លបរួមផ្សំរបាំងសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុច វាលសំណាប កប់ចេសនិងខ្វែងឆ្លុះ​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ភូមិពាមឆ្កោក ឃុំពាមឆ្កោកស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។​

 

បន្ទាប់ពីពិនិត្យជាក់​ស្តែងក្រុមចម្រុះថ្នាក់ខេត្តយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនូងហ្នឹងកន្លែង

+លទ្ធផលរួមមាន៖

-របាំងសាច់អួចំនួន ១៤កន្លែង ប្រវែង ១៤០០ម៉ែត្រ លូសាច់អួនចំនួន១៤គ្រឿង​បង្គោល ចំនួន​៨០០ដើម និងចាក់លែងត្រីចម្រុះ​ទៅក្នុង​ធម្មជាតិ​វិញ​ចំនួន៨០គក្រ។


ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ពិតជាមានសេចក្តីរីករាយ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាកសស្រាំ មិនគិតពីការនឿយហត់ ដើម្បីទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសនេសាទខុសច្បាប់ដែលជនឆ្លៀតឱកាសតែងតែ លបលួចប្រព្រឹត្តបទល្មើសដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន៕











k

0 Comments:

Post a Comment

Share This
Author Image

About