-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, October 16, 2023

គួរឱ្យរន្ធត់ណាស់ ស្ត្រីម្នាក់ស្លាប់លើផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាចដោយសារគ្រោះថ្នាក់ចរាចរណ៍!!

ចំនួនអ្នកទស្សនា: Views

 ផ្សាយថ្ងៃទី ១៦.១០.២០២៣

ខេត្តកំពង់ឆ្នាំង: សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញចន្លោះពីម៉ោង 3ទៅម៉ោង 4 ទៀ​បភ្លឺថ្ងៃទី 16 ខែតុលាឆ្នាំ 2023 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ចំណុចខាងត្បូងសហគ្រាសផលិតឱសថអឺហ្វាក់ចន្លោះគីឡូម៉ែត្រលេខ 41 និងលេខ 42 ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។


យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថាសព្វស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ឡុង សំអឿន អាយុ 57 ឆ្នាំ រស់នៅភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ស្ត្រីខាងលើមានសតិមិនគ្រប់ត្រូវបានបងប្អូនបញ្ជាក់ថាបាត់ពីផ្ទះបីបួនថ្ងៃហើយ។ 


នៅព្រឹកថ្ងៃដដែលនេះដែរឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានដឹងនាំសមត្ថកិច្ចទៅពិនិត្យធ្វើកុសលបច្ច័យដើម្បីរកឲ្យឃើញថាតើជាករណីគ្រោះថ្នាក់ចរាចរណ៍ឬជាអំពើឃាតកម្ម។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាក្រោយពីការពិនិត្យសាកសពឃើញមានរបួសកំភួនជើងឆ្វេង បែកក្បាលខាងឆ្វេង និងមានស្នាមរលាត់ខ្នង និងនៅជិតនោះក៏មានបំណែកម៉ូតូពណ៌ខ្មៅមួយបំណែកដែរ ។ រួមផ្សំ សាក្សី និងគ្រូពេទ្យ ទើបសមត្ថកិច្ច សន្និដ្ឋានថាគឺជារឿងគ្រោះថ្នាក់ចរាចរណ៍និងបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមបងប្អូនជនរួមជាតិ ធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក សូមអរគុណ៕








k

0 Comments:

Post a Comment

Share This
Author Image

About