ផ្សាយចេញថ្ងៃទី ១១.១០.២០២៣
សូមឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មានដើម្បីខ្មែរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា:
<<ខេត្តកណ្ដាល ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣
តាមបន្ទាតព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិទី៩នឹងភូមិបាក់ ណាមឃុំព្រែកជ្រៃក្រុងសំពៅពូនខេត្តកណ្ដាល។
ដោយមានមន្រ្ដីគ្រាប់ល្ពៅមួយចំនួនបានបើកភ្លើងខៀវអោយទៅមេបនល្បែនសុីសង់ខុសច្បាប់មួយចំនួនបើកលេងយ៉ាងរលូន ធ្វើអោយមន្រ្ដីស្អាតស្អំឈឺក្បាលវិលមុខនិងល្បែងខុសច្បាប់ទាំងនោះមិនស្ទើរឡើយ ។
ប្រជាពលរដ្ឋនៅតំបន់នោះបានលើកឡើងថា អាណិត ឯក ឧត្តម ឧត្តមសេនីយទោ ឈឿន សុចិត្រ ស្នងការដ្ឋននគរបាលខេត្តកណ្ដាលណាស់លោកខិតខំបង្រ្កាប់បទល្មើសគ្រប់ទិសទី បែរជាមានបនល្បៃងខុសនៅតែឈ្លាតឱកាសបានដដែល។>>
សូមជម្រាបជូនថាករណីខាងលើ គឺមិនមែននៅភូមិប៉ាក់ណាម សង្កាត់ព្រែកជ្រៃនោះទេ គឺស្ថិតភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ហើយករណីនេះកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានដឹកនាំកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវពិនិត្យមើលបង្ក្រាបករណីខាងលើរួចហើយ។
👉ជាលទ្ធផលពេលកម្លាំងចុះបង្រ្កាបករណីខាងលេីក្រុមញៀនល្បែងទាំងនោះបានរត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចចុះទៅដល់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនខាងក្រោម៖
-កៅអីតូច ចំនួន៤២
-ធុងទឹកកកតូច ចំនួន០១
-បង់រុំខ្នាយមាន់ប្រេីរួច ចំនួន៣៦
-កម្រាលទ្រមាន់ ចំនួន០៣
-ស៊ុមដែកក្រុងមាន់ ចំនួន១៩
-តង់កៅស៊ូ ចំនួន០៣
-អង្រឹង ចំនួន០៦។
សូមអរគុណ៕
0 Comments:
Post a Comment