-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, October 3, 2023

ប្រជាពលរដ្ឋជាច្រើនគ្រួសារសំដែងការអន់ចិត្តចំពោះរដ្ឋបាលក្រុងសំពៅពូន រឿងសេវាសាធារណៈ ខណៈមន្ត្រីសាលាក្រុងបានខ្ជីខ្ជាអូសបន្លាយពេលវេលា ធ្វើសេចក្តីចម្លងសំបុត្រកំណើតរាប់ខែមិនទាន់បាន...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញ ០៣.១០.២០២៣


 ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋទាំង៥សង្កាត់ រួមមាន= សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ សង្កាត់សំពៅពូន សង្កាត់ឈើខ្មៅ និងសង្កាត់ព្រែកជ្រៃ បានរអ៊ូរទាំថែមទាំងអាក់អន់ចិត្តជាខ្លាំងចំពោះរដ្ឋបាលក្រុងសំពៅពូន ដែលបានខ្ជីខ្ជាអូសបន្លាយពេលវេលារាប់ខែក្នុងការធ្វើសេចក្តីចម្លងសំបុត្រកំណើត។


 ប្រជាពលរដ្ឋបានលើកឡើងថា ពួកបានយកឯកសារ ( សំបុត្រកំណើត) ទៅធ្វើសេចក្តីចម្លងសំបុត្រកំណើត ដើម្បីយកធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ តាំងពីខែ៦ ខ្លះខែ៧ ឆ្នាំ ២០២៣ រហូតមកទល់ពេលបច្ចុប្បន្ននេះខែ១០ ឆ្នាំ២០២៣ មានរយៈពេល ៣-៤ខែទៅហើយ នៅតែមិនទាន់ទទួលបាននូវឯកសារនោះឡើយ ដោយខុសផ្ទុយស្រលះ នៅក្នុងបង្កាន់ដៃ ដែលបានដាក់កំណត់រយះពេល៣-៤ថ្ងៃ អាចមកទទួលយកឯកសារនោះបាន ។


 ដោយឡែកងាកមកមើលមន្ត្រីដែលបំរើការងារនៅក្នុងរដ្ឋបាលក្រុងច្រកចេញចូលតែមួយឯនេះវិញ ម្នាក់ៗមិនបានយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនទេ ក្នុងម៉ោងធ្វើការនាំហូបម្ជូរ ប្រលែងគ្នាលេងយ៉ាងរំភើយ ដោយមិនគោរពបទបញ្ជាផ្ទៃក្នុង ដែលថ្នាក់លើបានដាក់អោយ (ស៊ីប្រាក់ខែរាស្រ្តមិនបម្រើរាស្ត្រ) នេះជាហេតុធ្វើអោយយឺតយ៉ាវការងាររបស់ប្រជាពលរដ្ឋ។


ប្រជាពលរដ្ឋសំណូមពរដល់លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន មេត្តាត្រួតពិនិត្យឡើងវិញមន្ត្រីក្រោមឱវាទ ដែលខ្ជះខ្ជាយពេលវេលាក្នុងម៉ោងការងារ មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្ត្រីសាលាក្រុងច្រកចេញចូលតែមួយ ដែលធ្វើអោយប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរដល់មន្ត្រីល្អៗដទៃទៀត និងគោរពស្នើរសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមទានមេត្តាមានវិធានការណ៍ទប់ស្កាត់នូវមន្ត្រីក្រោមឱវាទផងទាន៕











k

0 Comments:

Post a Comment

Share This
Author Image

About