ផ្សាយចេញថ្ងៃ ០៤.១០.២០២៣
(ខេត្តរតនគិរី) ៖ នៅថ្ងៃទី០៣.១០.២០២៣ មានសេចក្តីរាយការណ៍មកថាទីតាំងសង្វៀនជល់មាន់និង បៀអាប៉ោងមួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដែលគេដឹងថាមានឈ្មោះ សី និងឈ្មោះ ថា ជាអ្នកមើលការខុសត្រូវ ជាពិសេសអ្នកទាំងពីរនាក់នេះមិនដឹងថាមានតួនាទីអ្វីនោះទេបានជាអាជ្ញាធរមានសមត្ថកិច្ច ក្នុង ខេត្តរតនគីរី មិនទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថាទីតាំងល្បែងសុីសងខាងលើនេះបានបើកលេងជាយូរមកហើយ ពោលគឺដុះស្លែ ដោយមានមេការទាំងពីរខាងលើ បាននិងកំពុងគៀងគរបក្សពួក ក្រុមអ្នកញៀនល្បែងអោយចូលមកលេងបានយ៉ាងរលូន ដោយពុំមានការរំខានពីសំណាក់មន្រ្តីរាជការ ពិសេសលោកអធិការស្រុកអូរជុំនោះឡើយ។
មហាជនគ្រប់មជ្ឈដ្ឋាននាំគ្នាឆ្ងល់យ៉ាងខ្លាំង ថាទីតាំងល្បែងខាងលើនេះ មិនដូចស្រុក.ខេត្ត.ដទៃឡើយ ស្រុក ខេត្ត គេផ្សេងមិនហ៊ានបើកសង្វៀនខ្នាតយក្សអញ្ចឹងទេ ប្លែកអ្វីតែខេត្តរតនគិរី ... សង្ស័យថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក ខេត្តបើកភ្លើងខៀវឱ្យហើយមើលទៅបានជាបណ្ដែតបណ្តោយអោយទីតាំងល្បែងសុីសងមាន់ជល់និង បៀអាប៉ោងខ្នាតយក្សមួយកន្លែងនេះបើកលេងបានយ៉ាងរលូនបែបនេះ ឬមួយម្ចាស់ទីតាំងនេះមានអំណាចធំហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាព ជាពិសេសអាជ្ញាធរក្នុងស្រុកអូរជុំ មិនហ៊ានធ្វើការបង្ក្រាបឱ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
មហាជននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលឡើងទៅ គូរខ្លះវិញរាប់ពាន់ដុល្លារ /ក្នុង១គូៗ
ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី៤០-៥០.មុឺនរៀលទៅដល់-៥លាន.រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះគេសង្កេតឃើញថាមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។
ពលរដ្ឋរស់នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀត ព្រោះអំពើចោរឆក់ និងចោរប្លន់ កើតឡើងដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការខេត្ត ពិសេសឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយកន្លែង ដែលមានទីតាំងដូចខាងលើនេះផងទាន! ដើម្បីអានាបាននូវសុខ សុវត្តិភាព ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន សូមអរគុណ៕
0 Comments:
Post a Comment