រាជធានីភ្នំពេញ ÷ កម្លាំងជំនាញផែនប្រឆាំងគ្រឿង ញៀនស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿង ញៀនរត់គេចខ្លួនជាង៥ឆ្នាំមានដីកាចាប់ខ្លួន៧ករ ណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត៣គ.ក្រ និង១៦,៤០០គ្រាប់ព្រមទាំងគ្រាប់បែកដៃ២គ្រាប់ ។
- អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នង ការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនិយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានស្រាវតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០ នាទី សមត្ថកិច្ចបានរកឃើញនិងចាប់ ខ្លួន ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី និងបក្សពួក ២នាក់ឈ្មោះ ងែន ដាលីន និងឈ្មោះ នាង សុវណ្ណរ៉ា នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យនិងបន្តទៅឆែកឆេរ បន្ទប់ជួលនៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លទ្ធផល ៖
ក.ចាប់ខ្លួនជនល្មើស១នាក់និងបក្ខពួកចំនួន២នាក់
១. ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។
២.ជនសង្ស័យ ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធមេខ្លោង)
៣.ជនសង្ស័យ ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ(បណ្តាញ)
ខ.ចាប់យកវត្ថុតាង :
- ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន (Ketamine) ចំនួន ១កញ្ចប់ធំ ប្រមាណជិត ១គ.ក្រ
- ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន(ICE) ចំនួន១១កញ្ចប់ ប្រមាណជិត១គ.ក្រ
- កញ្ជប់ពណ៍ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី(MDMA) ចំនួន ៣៥កញ្ជប់
- ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦,៤០០គ្រាប់
-ជញ្ចីងថ្លឹងគ្រឿងញៀន ០១គ្រឿង
-គ្រាប់បែកដៃចំនួន០២គ្រាប់
-បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ០៥គ្រាប់
- ទូរស័ព្ទដៃចំនួន០២ គ្រឿង
- រថយន្តចំនួន០១គ្រឿង(ពាក់ផ្លាក់លេខភ្នំពេញ 2BU-6244)
- ម៉ូតូចំនួន ០២គ្រឿង(ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614)
បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
0 Comments:
Post a Comment