-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, October 20, 2023

ក្រសួងព័ត៌មាន នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដែលធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ២០.១០.២០២៣


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន ធ្វើការជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិភាក្សា និងស្នើសុំយោបល់ពាក់ព័ន្ធនឹងការកែសម្រួល និងការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត ទាក់ទងនឹងវិស័យសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជាក់ស្តែងរបស់ប្រទេសជាតិ នៅសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។


កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាការងារសំខាន់ៗចំនួន៣ រួមមាន ១.ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ២.ការធ្វើវិសោធនកម្មលើអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និង ៣.ការៀបចំប្រតិបត្តិស្តង់ដាវិជ្ជាជីវៈក្រមសិលធម៌អ្នកសាព័ត៌មាន (SQP ) ។


ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា “តូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ” ។


ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា “ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមបើកជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល”។


ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ថា “ក្រសួងព័ត៌មាន កំពុងដំណើរការងារផ្ដោតជាសំខាន់ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព”។


សូមជម្រាបជូនផងដែរថា ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយ សភាជាតិ កាលពីឆ្នាំ ១៩៩៥ ។ ច្បាប់នេះបានកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាព សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ។ អនុវត្តន៍នៅទូទាំងប្រទេស សម្រាប់លើកតម្កើងតំលៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មាន ពិត រហ័ស និងមានខ្លឹមសារល្អ » ក្រមសីលធម៍ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នក សារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៍មាន នៅកម្ពុជាកាន់តែល្អប្រសើរឡើង៕






k

0 Comments:

Post a Comment

Share This
Author Image

About