-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, October 5, 2023

តើលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានជ្រាបដែររឺទេទាន ? ខណៈបទល្មើសនេសាទ របាំង នរ៉ាវ និងស្បៃមុង ឆក់ត្រជាក់ ដាក់អំពូលចាប់ត្រីនៅពេលយប់ កើតមានពេញផ្ទៃទឹកបឹងទន្លេសាបនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ០៥.១០.២០២៣


ខេត្តកំពង់ធំ ÷ បទល្មើសនេសាទរបាំងរ៉ាវ និងស្បៃមុង នៅតែកើតមានយ៉ាងគំហុកពេញផ្ទៃទឹកបឹងទន្លេសាបក្នុងដែនសមត្ថកិច្ចស្រុកតាំងគោក ខណៈអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ពុំមានចំណាត់ការណ៍ទប់ស្កាត់និងបង្ក្រាបនោះឡើយ ។


 តាមសេចក្តីរាយការណ៍ព៏ប្រជានេសាទកាលពីថ្ងៃទី០៤.ខែតុលា ឆ្នាំ២០២៣ បទល្មើសនេសាទរបាំងរ៉ាវ និងរបាំងស្បៃមុងបណ្ដែតពេញផ្ទៃទឹកបឹងទន្លេសាប ក្នុងដែនសមត្ថកិច្ចរដ្ឋបាលជលផលស្រុកតាំងគោក នៅចំណុចខាងលិចភូមិគោកត្របែក, ចំណុចវាលខ្មែរក្រហម, ចំណុចបឹងពពាយ, ចំណុចថ្មដារ និងចំណុចស្ដីតាកែវ បាននិងកំពុងកើតមានយ៉ាងច្រើននៅក្នុងដែននេសាទស្រុកតាំងគោក ខេត្តកំពង់ធំ ។


ដោយរបាំងនីមួយៗមានប្រវែងចាប់ពី៤០០ម៉ែត្រ ទៅប្រមាណជិត១០០០ម៉ែត្រ ប៉ុន្តែរូបភាពបទ ល្មើសទាំងនោះពិបាកនឹងចាប់យករូបភាពណាស់ដោយសារតែជនប្រព្រឹត្តបង្អួតតែបង្គោល, គេកាច់ឡុក ដាក់លបតែប៉ុណ្ណោះ ឯខ្សែរបាំងវិញគេដាក់តែកំសួល រត់នៅលើផ្ទៃទឹកតែប៉ុណ្ណោះប្រសិនបើចំពេលមានខ្យល់រលកផងនោះ ថតឃើញសុទ្ធតែផ្ទៃទឹក។


ប្រភពដដែលបន្តថា ចំពោះអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល លោក កែវ សុឃឿន នាយសង្កាត់រដ្ឋបាលជលផលស្រុកតាំងគោគ មិនដែលយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនោះឡើយ ពោលគឺ ធ្វើគរ ធ្វើថ្លង់ សង្ស័យតែលេបថ្នាំងងុយដេកជ្រុល ភ្លេចគិតពីតួនាទីរបស់ខ្លួន ក្នុងនាមជាមន្ត្រីជើងទឹកអស់ទៅហើយទេដឹង?


តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា បទល្មើសនេសាទទាំងនេះមិនមែនទើបតែដាក់នោះទេ តាំងរដូវបិទ រហូតមកដល់រដូវបើកនេសាទពោលគឺត្រូវគេមើលឃើញដោយភ្នែកទទេ ប៉ុន្តែប្លែកអ្វីតែមន្ត្រីជលផល មិនដែលអើតឈ្ងោកនៅតំបន់ដែលមានបទល្មើសនោះឡើយ នៅពេលដែលក្រុមអ្នកសារព័ត៌មាន សួរនាំអំពីបញ្ហាទាំងនេះ បែរជាផ្ចាញ់ផ្ចាលដាក់បន្ទុកមកលើអ្នកសារព័ត៍មានទៅវិញ។ 


ជុំវិញករណីបទល្មើសនេសាទខាងលើនេះ ប្រជាពលរដ្ឋទទូចស្នើសុំដល់មន្ត្រីរាជការ អជ្ញាធរ គ្រប់លំដាប់ថ្នាក់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាមានចំណាត់ការណ៍ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដែលមានទីតាំងខាងលើនេះផងទាន! ដើម្បីរក្សានូវសម្បត្តិ ធនធានធម្មជាតិរបស់រដ្ឋដែលនូវសេសសល់ អោយបានគង់វង្សយូរអង្វែង សូមអរគុណ៕













k

0 Comments:

Post a Comment

Share This
Author Image

About