-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, October 4, 2023

បទល្មើសនេសាទ ប្រភេទរបាំងស្បៃមុងយុគសម័យទំនើបរីកស្គុះស្គាយពេញផ្ទៃសាគរ តាំងពីរដូវបិទ រហូតដល់រដូវបើក តើមន្ត្រីជំនាញជលផលបានដឹងដែររឺទេ? ហេតុអ្វីមិនទប់ស្កាត់ និងបង្ក្រាបអញ្ចឹង? រឺមួយក៏.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃ០៤.១០.២០២៣


ខេត្តពោធិ៍សាត់ ÷ មានសេចក្តីរាយការណ៍ពីប្រជានេសាទដាក់មងចងសន្ទូចនៅភូមិថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យអង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំឱ្យបានដឹងនៅចំណុចបឹងទន្លេសាបដែលបទល្មើសកំពង់ប្រព្រឹត្តយ៉ាងអនាធិបតេយ្យ ចំពោះបទល្មើសរបាំងស្បៃមុងសារីទំនើបដាក់ជាច្រើនកន្លែងតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទចាប់ពីចំណុចជ្រោយស្ដីរហូតដល់តំបន់កដបជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ។


តាមប្រភពពីរអ្នករកស៊ីទិញត្រីជាលក្ខណៈគ្រួសារបានបង្ហើបថានារដូវបិទនេសាទនិងរដូវបើកនេសាទពួកគាត់ឃើញជំនាញគ្រប់ស្ថាប័នចុះមកបង្ក្រាបជាញឹកញាប់ដែរប៉ុន្តែគ្មានប្រសិទ្ធភាពបង្ក្រាបនោះទេ កន្លែងណាវាលនៅក្នុងព្រៃនាមដែលជាប់ដងទន្លេសាបជាកន្លែងត្រីពងកូនមានប្រវែងចាប់ពី 300 ទៅ 400 ម៉ែត្រក្នុងមួយខ្សែហើយបទល្មើសស្បៃមុងស៊េរីទំនើបទាំងអស់នេះមានទីតាំងនៅចំណុចជ្រោយស្ដី ចំណុចភូមិថ្គោល ចំណុចផ្លូវស្ទឹង ចំណុចក្រចាប់ស្ថិតនៅស្រុកក្រគរខេត្តពោធិ៍សាត់។


បើយោងតាមប្រភពអ្នកដាក់របាំងបាននិយាយតៗគ្នាថារបាំងស្បៃមុងជាច្រើនកន្លែងហើយរាប់រយម៉ែត្រមានពណ៌ខៀវងងឹតពាសពេញក្នុងព្រៃរនាម ជាប់ដងទន្លេសាបនោះបើតាមការលើកឡើងរបស់ពលរដ្ឋរកស៊ីជាលក្ខណៈគ្រួសាររិះគន់មន្ត្រីជំនាញជលផលមានភាពកំសើយយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ត្រីល្អិតដែលមិនទាន់គ្រប់អាយុដែលក្រុមបទល្មើសដាក់របាំងស្បៃមុងស៊េរីទំនើបទាំងអស់នេះបំផ្លាញខ្លួនឯងមិនគិតពីការខុសច្បាប់ឡើយសូមឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលឈរជើងក្នុងបឹងទន្លេសាបបើកភ្នែកមើលផងទានកុំឱ្យពលរដ្ឋនិងមហាជនរិះគន់ថាកន្ទេលធំបន្លំដេក។


តាមប្រភពអ្នកដាក់របាំងដូចគ្នាបានប្រាប់អង្គភាពសារព័ត៌មានយើងថាក្រុមអ្នកដាក់បទល្មើសនេសាទមានឈ្មោះដូចតទៅឈ្មោះថន់.ឈ្មោះលាង.ឈ្មោះគីណាង.ឈ្មោះឌីណា.ឈ្មោះធី.ឈ្មោះប៉ាវ.ឈ្មោះម៉េង.ឈ្មោះជា.ឈ្មោះសាឡា.ឈ្មោះសាត.ឈ្មោះសាក់.ឈ្មោះសឹងឈ្មោះទាំងអស់នេះមុខដដែលៗសិទ្ធិអ្នកប្រព្រឹត្តបទល្មើសរបាំងណរ៉ាវក្រឡាញឹករាប់រយម៉ែត្រដែលអង្គភាពសារព័ត៌មានយើងស្រង់បានតែប៉ុណ្ណឹងនៅមានឈ្មោះច្រើនតទៅទៀត។


បើតាមសេចក្ដីរាយការណ៍ខាងលើបន្តថា គេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឬអាជ្ញាធរថ្នាក់ណាមួយចេញមុខ មកធ្វើការទប់ស្កាត់ និងចុះបង្ក្រាបនោះឡើយ ហើយបើមានសមត្ថកិច្ចចុះមកបង្ក្រាបម្ដងម្កាល គឺគ្រាន់តែចុះមកនាំគ្នាថតស៊ែហ្វី ល្អមើលស្ងាត់ៗ ហើយក៏ត្រឡប់ថយក្រោយទៅវិញអស់។



ជុំវិញករណីខាងលើនេះ តើលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានជ្រាបដែររឺទេទាន? បើបានជ្រាបគួរធ្វើយ៉ាងណា? រឺមិនបានជ្រាបគួរមានវិធានការណ៍ បែបណាទាន? ហើយថាតើការដាក់របាំងស្បៃមុង សាច់ខៀវរាប់រយម៉ែត្រនេះ ខុសច្បាប់ដែររឺទេ?

តើលោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួង នឹងលោក ភ៊ុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ កំពុងធ្វើអ្វី.?



នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣ខែតុលាឆ្នាំ 2023 អង្គភាពសារព័ត៌មានយើងបានខលទៅលោក ភិន សុវណ្ណានាយផ្នែកកំពង់ហ្លួងពេលនោះលោកបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទកាលពីថ្ងៃទី 28 លោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបរបាំងស្បៃមុងហើយគាត់សន្យាថានៅថ្ងៃស្អែកថ្ងៃទី 4 ខែតុលាឆ្នាំ 2023លោក ភិន សុវណ្ណានិងដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាបនៅកន្លែងបទល្មើសកំពុងប្រព្រឹត្តទាល់តែអស់មិនឱ្យមានសេះសល់ឡើយ។


អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គមរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច

បណ្ដាញសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។


ពាក់ព័ន្ធនឹងព័ត៌មានលើកឡើងខាងលើនេះជាសារមួយគោរពផ្ញើជូន ដល់ថ្នាក់ដឹកនាំឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ជាពិសេស សូមគោរព ជូនឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីពិនិត្យ និងចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងទាន៕














k

0 Comments:

Post a Comment

Share This
Author Image

About