ផ្សាយចេញថ្ងៃទី២៤.១០.២០២៣
ខេត្តពោធិ៍សាត់ ÷ មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងនិងស្គាល់យ៉ាងច្បាស់ថា ខេត្តពោធិ៍សាត់ជាខេត្តមួយដែលជាប់និងបឹងទន្លេសាប ក្នុងចំណោមខេត្តទាំង០៥ ក្នុងនោះមានខេត្ត កំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ។
ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តពោធិ៍សាត់ត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មានរថយន្តកូរ៉េ ៥តោន ចំនួន ០៤គ្រឿង ដែលមានថៅកែឈ្មោះ វណ្ណី បាននិងកំពុងដឹកជញ្ជូន លៀស ចេញពីចំនុចកំពង់ឃ្នៀស កាត់តាមភូមិកំពង់លើក ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាមរាប់សិបតោន យ៉ាងអនាធិបតេយ្យ ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផលសោះឡើយ។
តាមការរៀបរាប់ពី ពីប្រជានេសាទបានប្រាប់អោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ជាររៀងរាល់ថ្ងៃ ឈ្មួញ វណ្ណី បានគៀងគរប្រជាពលរដ្ឋអោយទៅកាវលៀសរាប់សិបទូកអោយយកមកលក់អោយខ្លួន ក្នុងមួយការ៉ុង៥០០០រៀល ដោយក្នុងមួយថ្ងៃៗ រាប់រយការ៉ុង បើគិតជាតោនរាប់សិបតោន ដោយខ្លួនជាអ្នករត់ការរាល់សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសជំនាញជលផលគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់រួចរាល់ហើយជាថ្នូរនិងការមិនបង្ក្រាប។
តាមការបង្ហើបពីប្រជាពលរដ្ឋ បានរៀបរាប់ថា ថៅកែលៀសជើងខ្លាំងរូបនេះ មិនមែនទើបតែធ្វើសកម្មភាពនេះទេ គឺធ្វើរាប់ឆ្នាំមកហើយ ។ ក្រុមការងារបានទំនាក់ទំនងទៅលោក ភិន វណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួងតាមរយៈទូរស័ព្ទដើម្បីធ្វើសេចក្តីរាយការណ៍ លោកបាននិយាយថានិងអោយក្រុមការងារចុះត្រួតពិនិត្យ
ចំណែកលោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក្រមការងារមិនអាចទំនាក់ទំនងបានទេ ដោយខលចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាគណៈអភិបាលខេត្ត និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាមានចំណាត់ការណ៍លើឈ្មួញ ឈ្មោះ វណ្ណី ចាស់វស្សាខាងលើនេះផងទាន បើពុំដូច្នោះ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹក ក្នុងខេត្តពោធិ៍សាត់ច្បាស់ជាវិនាសអស់ជាក់ជាពុំខានបើក្នុងមួយថ្ងៃៗរាប់សិបតោនយ៉ាងនេះ។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment