-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, October 12, 2023

តើបុគ្គល ផាន់ ជា ជានរណាហ្ន៎? បានជា អះអាងថា គ្មានអ្នកណាហ៊ានមកបង្ក្រាប របរដាក់របាំងសាច់ក្រហមរបស់ខ្ញុំឡើយ! តើសាច់រឿងនេះយ៉ាងម៉េចទៅវិញ?...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ១២.១០.២០២៣

  ខេត្តកំពង់ធំ ÷ របរនេសាទ គឺជាមុខរបរមួយដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែងតែធ្វើការនេសាទ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។ ប៉ុន្តែទន្ទឹមនិងការប្រកបរបរនេសាទនេះដែរ ខ្លះបានប្រើប្រាស់ឧបករណ៍ស្របច្បាប់ រីឯខ្លះទៀត ក៏ប្រើឧបករណ៍ខុសច្បាប់ ដោយសារតែមហិច្ឆតាការលោភលន់ ចង់មានចង់បានហួសព្រំដែន ដែលបណ្តាល ធ្វើអោយប៉ះពាល់ដល់មច្ឆា ដែលរស់នៅក្នុងផ្ទៃទឹក យ៉ាងធ្ងន់ធ្ងរ ។


 ជាក់ស្តែងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា នៅក្នុងទឹកដីនៃភូមិបាឡត ចំនុច បាឡតតូច ចំនុចកំព្រាម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានបុគ្គលម្នាក់ឈ្មោះ ផាន់ ជា បាននិងកំពុងតែគៀងគរបក្សពួក អោយដាក់របាំងសាច់ក្រហមយ៉ាងអនាធិបតេយ្យ ពាសពេញផ្ទៃទន្លេសាប រាប់សិបម៉ែត ដោយពុំឃើញមានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ធ្វើការបង្ក្រាបនោះឡើយ។


 ប្រជាពលរដ្ឋ ដែលស្រលាញ់ធនធាន មច្ឆាជាតិ រងចាំមើលថាតើ មន្ត្រីរាជាការ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ហ៊ានបង្ក្រាបនូវបទល្មើសនេសាទខាងលើនេះដែររឺយ៉ាងណា? នៅពេលដែលបានទទួលនៅសេចក្តីរាយការណ៍នេះ។


 ម្យ៉ាងទៀតប្រជាពលរដ្ធទូរទាំងប្រទេស គោរពស្នើរសុំដល់ឯឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាគណៈបញ្ជាការឯកភាពខេត្ត ពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាប នូវបទល្មើសនេសាទខុសច្បាប់ របស់លោក ផាន់ ជា ខាងលើនេះផងទាន មន្ត្រីថ្នាក់ក្រោមមិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបផងទាន! ព្រោះល្បីថាបុគ្គលរូបនេះមានខ្នងនៅភ្នំពេញធំណាស់...៕


អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីថ្នាក់ក្រោមទៅថ្នាក់លើ និងពីថ្នាក់លើទៅប្រមុខរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ បណ្តាអ្នកសារព័ត៌មានរងចាំទទួលការបកស្រាយពីសាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ តាបរបបអ្នកសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

















k

0 Comments:

Post a Comment

Share This
Author Image

About