-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, October 21, 2023

ក្រុមឈ្មួញកំពុងសម្រុកដឹកទំនិញចូល និងចេញពីប្រទេសវៀតណាមតាមច្រករបៀងព្រែកជ្រៃយ៉ាងគំហុក ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?...

ចំនួនអ្នកទស្សនា: Views

 ក្រុងសំពៅពូន ២១.១០.២០៣


  ខេត្តកណ្តាល ÷ សកម្មភាពដឹកទំនិញទាំងផ្លូវទឹក ទាំងផ្លូវគោគឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀងមួយកន្លែងដែលស្ថិតនៅបណ្តោយផ្លូវលេខ ២១បេ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមិនដឹងថាការដឹកជញ្ជូនរាល់ទំនិញទាំងនេះ បានត្រួតពិនិត្យតាមលក្ខណៈស្តង់ដារបច្ចេកទេសរបស់អជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសការិយាល័យគយនិងរដ្ឋាករជ្រៃធំ-ខ្នារតាំងយូរ ដែរឬយ៉ាងណា?


  ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ គេប្រទះឃើញមានរថយន្តធំៗប្រភេទ វ៉េអ័ង កង់ដប់ និងរថយន្តសាំយ៉ុង រាប់សិបគ្រឿងផ្ទុកដោយទំនិញពេញៗកំពុងដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមបណ្តោយផ្លូវលេខ ២១បេ ដោយក្នុងនោះគេឃើញមានកុងត្រូល ពុំមានដាក់ស្លាកសំគាល់ តែស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីយោធា ៤-៥ នាក់ មិនដឹងជាស្នាក់ការអង្គភាពណាអោយប្រាកដនៅពេលដែលក្រុមការងារអ្នកសារព័ត៌មានធ្វើការសាកសួរ ថាមេបញ្ជារអោយមកដាក់ និងស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនគោគ ចាំកាក់យកលុយ ពីរថយន្តសាំងយ៉ុងដែលដឹក ធនធានធម្មជាតិដូចជាត្រី អន្ទង់ ពស់ និងខ្យង ។ល។ឆ្លងតាមរយ:ទូកជារៀងរាល់ថ្ងៃ។


  ហើយជារៀងរាល់ល្ងាច គេប្រទះឃើញមានទូកដឹកទំនិញ ដូចជានំកញ្ចប់ របស់លេងកូនក្មេង កំប៉ុងឡេ និងទំនិញជាច្រើនមុខទៀត ចេញពីផ្សារ (ឡុងបិន) ប្រទេសវៀតណាមឆ្លងមកស្តុកទុកនៅចំនុចភូមិចុងខ្សាច់ (ក្រប៉ាល់គឿង) ភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បន្ទាប់មកមានរថយន្តកូរ៉េ ២-៣ គ្រឿងចូលមកដឹកយកទៅលក់បន្តនៅក្នុងរាជធានី ខេត្ត ដោយពុំដឹងថារាល់ទំនិញនាំចូលពីប្រទេសវៀតណាមដឹកតាមតាមរយ:ទូកឈើយកមកស្តុកទុកនៅចំនុចទីតាំងខាងលើ បានត្រួតពិនិត្យត្រឹមត្រូវដែររឺទេ?


  ដោយឡែកតាមការសាកសួរទៅអ្នកបើកទូកម្នាក់មិនស្គាល់អត្តសញ្ញាណ បានរៀបរាប់ថា រាល់ការដឹកជញ្ជូនរាល់ទំនិញខាងលើនេះ គឺពួកគេបានបង់លុយអោយគ្រប់ជំនាញអស់ហើយ ក្នុងមួយកន្លែងពី៥មុឺនរៀល ទៅ ៦០មុឺនរៀលឯណោះ ហេតុដូចនេះបានជាដឹកបានដោយរលូន បើមិនបង់លុយអោយទេ កុំសង្ឃឹមថាដឹកបានដោយរលូនបែបនេះ។


  ប្រជាពលរដ្ឋបានលើកឡើងថារាល់ទំនិញដែលដឹកចូលមកពីប្រទេសវៀតណាម បើសិនជាបានត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារនៃច្បាប់របស់រដ្ឋ គឺពិតជាគ្មានហានិភ័យអ្វីនោះទេ ប៉ុន្តែបើគ្មានការត្រួតពិនិត្យវិញនោះ អ្នកដែលរងផលប៉ះពាល់ធំបំផុតនោះគឺប្រជាពលរដ្ឋដែលប្រើប្រាស់គ្រឿងឧបភោគបរិភោគ គ្មានគុណភាព ពិសេសក្មេងៗ ដែលចូលចិត្តហូបនំចំណី ពិសេសនំកញ្ចប់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។


  ជុំវិញករណីខាងលើនេះក្រុមកាតងសមិនអាចសុំការបកស្រាយបំភ្លឺពី លោក ផាន់នី នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោគ ស្នាក់ការព្រែកជ្រៃ បានទេដោយខលតាមរយៈលេខទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទួល ។ រីឯប្រធានការិយាល័យគយនិងរដ្ឋាករជ្រៃធំ-ខ្នារតាំងយូរ ក្រុមការងារមិនអាចទំនាក់ទំនងបានទេ ដោយមិនស្គាល់លេខទូរស័ព្ទ ចំណែកលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឆ្លើយតាមរយៈទូរស័ព្ទថា ចាំលោកត្រួតពិនិត្យការងារនេះ។


  រាល់សកម្មភាពខាងលើនេះប្រជាពលរដ្ឋស្នើរសុំ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសគោរពស្នើសុំដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទាន មានចំណាត់ការណ៍ ដាក់កំលាំងក្រោមឲវាទត្រួតពិនិត្យ ជុំវិញករណីខាងលើនេះផងទាន ។


  អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

























k

0 Comments:

Post a Comment

Share This
Author Image

About