-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, October 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគេនទ័យទាន គ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃចំនួន០៩នៅខេត្តសៀមរាប...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ១៦.១០.២០២៣


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងធម្មការ និងសាសនាបាននាំយកទេយ្យទានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតប្រគេនព្រះសង្ឃ០៩វត្ត ដែលមានការខ្វះខាត គ្រឿងឧបភោគ បរិភោគរួមមាន អង្ករចំនួន ១៤០ការ៉ុង ស្មើ៣៥០០គក្រ ,មី ១៧៥កេស ជាអំណោយដ៏ថ្លៃថ្លាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោក ជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយបានសហការជាមួយរដ្ឋបាលខេត្ត និងព្រះមេគណខេត្ត សៀមរាប បាននាំយកមកវេរប្រគល់នៅរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២៣ បានរៀបចំឡើងនៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហា និកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជា សមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជា ណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាបផងដែរ។ 


លោកជំទាវ ទូច សារ៉ុម បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេន និងជូនដល់មន្ត្រីសង្ឃខេត្ត ព្រះសង្ឃគ្រប់អង្គ ប្រជាពុទ្ធបរិស័ទ ដែលជានិច្ច កាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ឋសាសនា ព្រោះ ថាព្រះពុទ្ឋសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជា មួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ ។ 


លោកជំទាវ បានបន្តទៀតថា ក្នុងនាមក្រសួងធម្ម ការនិងសាសនា ពិតណាស់គឺចង់ឃើញនៅតាម   បណ្តាវត្តវ៉ាអារាមនានា ឭតែសម្តេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ឋបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ថា ព្រះពុទ្ឋសាសនាជាសានារបស់រដ្ឋ ។ លោកជំទាវបានលើកឡើងថាបច្ចុប្បន្នវិស័យព្រះពុទ្ឋសាសនាបានកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក ហើយបណ្តាប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍក៏មានភាពជឿជាក់ថា ព្រះពុទ្ឋសាសនាធ្វើឲ្យប្រទេសរីកចម្រើនជឿនលឿន ជាពិសេសនៅកម្ពុជាយើងតែម្តង។ ភាពល្បីល្បាញនិងភាពរីកចម្រើនរបស់ព្រះពុទ្ឋសាសនា អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ ។ 


សម្ភារៈអំណោយទាំងនេះ បានបែងចែកនិងប្រគេនដល់វត្តចំនួន៧និងអាស្រមចំនួន២ ទៅតាមចំនួនព្រះសង្ឃគង់ក្នុងវត្តជាក់ស្តែង និងជាវត្តដែលមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌ ព្រមទាំងជាវត្តដែលបើកសាលាពុទ្ធិកបឋមសិក្សាមួយចំនួននៅក្នុងខេត្តសៀមរាប ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕










k

0 Comments:

Post a Comment

Share This
Author Image

About