ខេត្តកណ្តាល ÷ ទីតាំងស្តុកផលិតចែកចាយ និងចំហុយថ្នាំជក់ (ថ្នាំកាតាប) មួយកន្លែងដែលស្ថិតនៅចំណុចភូមិព្រែកតាកេរ្ត៍ិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល កំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះយ៉ាងធ្ងន់ធ្ងរ ខណៈមានការជះក្លិនឆ្នាំជក់រាប់សិបម៉ែត្រ ចេញពីរោងចក្រ ។
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានប្រភពរាយការណ៍មកថា មានទីតាំងស្តុកផលិត និងចែកចាយថ្នាំជក់ នៅចំណុចភូមិព្រែកតាកេរ្តិ៍ ឃុំកោះធំខ ស្រុកកោះធំ ដោយមិនដឹងថាទីតាំងខាងលើនេះជារោងចក្រ រឺជាឃ្លាំងអ្វីឲ្យប្រាកដនោះទេ ហើយមិនដឹងថាទីតាំងខាងលើនេះ មានច្បាប់អនុញ្ញាតដល់កំរិតណាដែរ ប៉ុន្តែគេឃើញមានជនជាតិចិន ចេញចូលជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះ មានការត្អូញត្អែរជាខ្លាំង ខណៈពួកគាត់ ពិបាកក្នុងការរស់នៅ ដោយមានក្លិនជះចេញពីទីតាំងខាងលើ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ ពិសេសកុមារ ។
ក្រុមការងារមិនអាចសុំការទំនាក់ទំនងទៅម្ចាស់ទីតាំងខាងលើដើម្បីសុំការបំភ្លឺបានទេ ដោយពុំមានលេខទូរសព្ទ ណាមួយទីតាំងខាងលើពុំមានបិទស្លាកយីហោ រឺឡូហ្គោអ្វីទាំងអស់។
ប្រភពពីមន្ត្រីនៅក្នុងស្រុកកោះធំ បានបង្ហើបថាទីតាំងខាងលើនេះជាទីតាំងរោងសិប្បកម្ម មិនមែនជារោងចក្រទេ ហើយគេមានច្បាប់ត្រឹមត្រូវ ប៉ុន្តែមិនដឹងថានរណាជាម្ចាស់ទីតាំងខាងលើនេះឲ្យប្រាកដទេ។
ប្រជាពលរដ្ឋសំណូមពរដល់លោកឆែ វណ្ណឌី អភិបាលស្រុកកោះធំ មេត្តាចាត់កម្លាំងចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ ទីតាំងផលិតនិងចំហុយឆ្នាំជក់ ខាងលើនេះផងទាន! ថាតើទីតាំងនេះមានច្បាប់ទម្លាប់ដែររឺទេ? មួយទៀតទីតាំងផលិតចំហុយថ្នាំងខាងលើនេះ ធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ពិសេសលើកុមារ ដែលបណ្តាលឲ្យកើតជំងឺផ្សេងៗ ដូចជា រលាកផ្លូវដង្ហើម ប៉ះពាល់សួត របេង ។ល។ សូមអរគុណ៕
0 Comments:
Post a Comment