-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, January 13, 2025

តើអាជ្ញាធរ មានសមត្ថកិច្ច អាចទប់ស្កាត់និងបង្ក្រាបល្បែងសុីសងអនឡាញក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងខ្លួនបានដែររឺទេ? ខណៈល្បែងសុីសងអនឡាញមានស្ទើរគ្រប់កន្លែងនៅតាមមូលដ្ឋាន...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ១៣,០១,២០២៥


ខេត្តតាកែវ ÷ ប្រិយមិត្តជាទីរាប់អាន ល្បែងស៊ីសងគឺជាបទល្មើសមួយដែលច្បាប់បានហាមឃាត់និងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរលេងនោះឡើយ បើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងសុីសងនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតរាល់ការលេងល្បែងសុីសងគ្រប់ប្រភេទ នូវគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរដ្ឋាភិបាល។


គួររំលឹកផងដែរថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យអភិបាលរាជធានីខេត្ដ ក្រុង ទូទាំងប្រទេសត្រូវបិទឲ្យអស់រាល់ល្បែងសុីសងគ្រប់ប្រភេទដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាកំហិត មួយអន្លើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។


ប៉ុន្តែដោយឡែកនៅក្នុងភូមិទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ល្បែងស៊ីសងតាមអនឡាញនៅតែបន្តបើកលេងបានយ៉ាងរលូន ហាក់ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ទាំងងងុល ពិសេសអាជ្ញាធរសមត្ថកិច្ច ក្នុងមូលដ្ឋាន ហ៊ានបណ្ដែតបណ្ដោយអោយមានល្បែងសុីសងកើតមានក្នុងដែនរបស់ខ្លួន។


ក្រុមការងារមិនអាចសុំការទំនាក់ទំនងទៅលោក ជា សំណាង នាយប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងធ្នង់បានទេនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ដោយពុំមានលេខទូរស័ព្ទ។


ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕





k

0 Comments:

Post a Comment

Share This
Author Image

About