-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, January 1, 2025

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥


ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាស្ថាប័នប៉ូលិសកំពូល ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធនឹងល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ ដើម្បីរួចផុតពីវិធានការផ្លូវច្បាប់ ដោយវិធានការផ្លូវច្បាប់នោះ មានដល់ថ្នាក់ជាប់ពន្ធនាគារ។ នេះមិនមែនព្រមានតែមាត់នោះទេ ជាក់ស្តែង មានអ្នកដែលត្រូវចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគាររួចហើយ ដោយសារបន្តផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញ។


ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ព័ត៌មានថា កម្លាំងសមត្ថកិច្ច ទើបនឹងចុះទៅបង្ក្រាបទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ ដោយចាប់បានមនុស្ស៤នាក់ ដែលផ្សព្វផ្សាយល្បែងស៊ីសងលើបណ្តាញសង្គម។


ឧត្តមសេនីយ៍ឯកបន្តថា អ្នកទាំង៤នោះ ត្រូវតុលាការរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬម១ នៃពន្ធនាគារព្រៃស ហើយនឹងត្រូវអនុវត្តនីតិវិធីបន្តទៀត។

ឧត្តមសេនីយ៍ឯក ជា ពៅ សង្កត់ធ្ងន់ថា កម្លាំងនគរបាល និងអាជ្ញាធរដែនដី នឹងបន្តស្វែងរក ដើម្បីបង្ក្រាបគ្រប់រូបភាពនៃការផ្សព្វផ្សាយល្បែងស៊ីសងនៅគ្រប់រាជធានី-ខេត្តតែម្តង ព្រោះល្បែងស៊ីសងនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។


ឧត្តមសេនីយ៍ឯក ផ្តាំថា សមត្ថកិច្ច នឹងមិនអនុគ្រោះ ឬអត់ឱនដល់អ្នកដែលផ្សព្វផ្សាយល្បែងស៊ីសងឡើយ។ «ឱ្យតែមានអ្នកបង្ហោះ[ល្បែងស៊ីសង១] យើងនឹងអនុវត្តវិធានការច្បាប់១ បង្ហោះ២ យើងនឹងអនុវត្តវិធានការច្បាប់២» នេះជាបទបញ្ជាដាច់ណាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ហើយត្រូវលោកឧត្តមសេនីយ៍ឯក ជា ពៅ លើកមករម្លឹកក្នុងសន្និសីទកាសែត។


គួរជម្រាបថា ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់នូវការផ្សព្វផ្សាយពីល្បែងស៊ីសង បន្ទាប់ពីលោកសង្កេតឃើញល្បែងស៊ីសង ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមសាជាថ្មី។


បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដាក់ឱសានវាទថា ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ អ្នកដែលបង្ហោះល្បែស៊ីសង ត្រូវលុបចេញវិញឱ្យអស់ ហើយបើក្រោយថ្ងៃឱសានវាទនេះ នៅមិនទាន់លុប ឬនៅតែបន្តបង្ហោះពីល្បែស៊ីសង នោះនឹងត្រូវរងចំណាត់ការផ្លូវច្បាប់។ មនុស្សទាំង៤នាក់ខាងលើ ត្រូវចាប់ខ្លួន និងត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារ ដោយសារបង្ហោះពីល្បែងស៊ីសងលើបណ្តាញសង្គម នៅក្រោយថ្ងៃទី១០ ខែធ្នូ៕







k

0 Comments:

Post a Comment

Share This
Author Image

About