-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, January 11, 2025

ល្បែងសុីសងអនឡាញនៅតែបន្តបើកលេងយ៉ាងគំហ៊ុក ក្នុងឃុំត្រពាំងសាប ស្រុកបាទី ទោះបីជាប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទយ៉ាងណាក៏ដោយ...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ១១,០១,២០២៥


ខេត្តតាកែវ ÷ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងកំពុងខេត្តតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិចក  ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។


គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។


ជាក់ស្តែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញនៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។ 


ប្រភពបន្តថា ដោយសារតែទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើអោយម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ ។ 


គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពួននរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។ 

ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍ លោកមេឃុំ លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយអោយមានទីតាំងបានល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជាក់ជាមិនខានឡើយ។

ទាក់ទិនទៅនិងករណីទីតាំងល្បែងសុីសងតាមអនឡាញក្នុងភូមិសាស្ត្រខាងលើ ក្រុមការងារមិនអាចទំនាក់ទំនងទៅលោក ឆាយ កែវមុនី អធិការស្រុកព្រៃកប្បាសដើម្បីរាយការណ៍និងសុំការបំភ្លឺបានទេដោយពុំមានលេខទូរសព្ទ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ពិសេស ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕





k

0 Comments:

Post a Comment

Share This
Author Image

About