-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, January 24, 2025

ធនធានធម្មជាតិដែលជារបស់រដ្ឋ នៅតែបន្តរងនូវការបំផ្លិចបំផ្លាញយ៉ាងគំហ៊ុកក្នុងស្រុកសំបូរខេត្តក្រចេះ ខណ:មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ ពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាប...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៤,០១,២០២៥

ខេត្តក្រចេះ ÷ មានសេចក្តីរាយការណ៍មកថា ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋនៅភូមិសាស្ត្រព្រៃឡង់ ខេត្តក្រចេះកំពុងតែរងនូវការកាប់និងដឹកជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ក្រោមសំណាក់ឈ្មួញឈើដុះស្លែប្រចាំតំបន់ជាច្រើននាក់ ក្នុងនោះមានឈ្មោះ វ៉ា ឈ្មោះ មុនី និងឈ្មោះផល ដែលបានគៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើក្នុងតំបន់ព្រៃឡង់ រួចធ្វើការដឹកជញ្ជូនតាមរយ:គោយន្តកន្ត្រៃយកមកស្តុកទុកទុកនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

បន្ទាប់មកក្រុមឈ្មួញទាំងនោះបានយករថយន្តសាំងយ៉ុងកែឆ្នៃ និងរថយន្តកូរ៉េ ចូលទៅដឹកយកមកលក់ចែកចាយតាមដេប៉ូនានា ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេតព្រៃវែងជាដើម ដោយសកម្មភាពដឹកជញ្ជូនរបសើក្រុមឈ្មួញទាំងនេះ ហាក់ពុំមានការរំខានពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានពិសសេជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវនោះឡើយ ពោលហាក់ដូចជាមានការបើកដៃយ៉ាងពេញបន្ទុកពីជំនាញទាំងនោះតែម្តង។

ប្រជាសហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ ហាក់មានការងឿងឆ្ងល់ថាតើ ការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីចំណុចទីតាំងខាងលើ អាចដំណើរការបានដោយវិធីណា? បើរថយន្តសំលេងគោយន្តកន្តៃ្រ និងរថយន្ត លាន់ឮសន្ធឹកដូចខ្យល់ព្យុះ ម្យ៉ាងទៀតនេះជាឈើ មិនអាចវេចខ្ចប់ដាក់ចូលហោប៉ៅ ដូចថ្នាំញៀនឯណា? រឺមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ ត្រូវថ្នាំសណ្តំទេវប្រាក់ ពីក្រុមឈ្មួញអស់ហើយទេដឹង?

ប្រជាពលរដ្ឋហាក់មានការព្រួយបារម្ភជាខ្លាំងខណៈ ធនធានធម្មជាតិដែលជារបស់រដ្ឋ ត្រូវបានរងនូវការកាប់បំផ្លិចបំផ្លាញយ៉ាងគំហ៊ុក ដោយពុំមានការទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធបែបនេះ ពួកគាត់បន្ថែមថា មុនយូរទេព្រៃឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះច្បាស់ជាងរលាយសាបសូន្យជាក់ជាមិនខាន។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូរទាំងប្រទេស ទទូចស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន ក្នុងខេត្តក្រចេះ ពិសេសឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តាទានមានវិធានការចាត់តាំងកម្លាំងក្រោមឱវាទ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដែលមានក្នុងដែនសមត្ថកិច្ចខ្លួនផងទាន ជៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ថាកន្ទេលធំបន្លំដេក សូមអរគុណ។







k

0 Comments:

Post a Comment

Share This
Author Image

About