-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, January 9, 2025

កាន់តែប្លែក កាន់់តែក្តៅ កាន់តែជក់ចិត្ត ខណៈមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញជលផលស្រុកកោះធំ រ៉យ៉ធ្នស់កាត់ព្រែរាប់រយម៉ែត្រខុសច្បាប់មិនបង្ក្រាប ទៅបង្ក្រាបប្រជាពលរដ្ឋដាក់លប ដាក់ទ្រូទៅវិញ...

ចំនួនអ្នកទស្សនា: Views
ផ្សាយពីក្រុងសំពៅពូន ០៩,០១,២០២៥

ខេត្តកណ្តាល ÷ នៅលើលោកនេះរឿងអ្វីក៏អាចកើតឡើងបានដែរ ពិតជាប្លែកទៀតហើយ! ខណៈមានការផ្ទុះពាក្យសំដីរវាងប្រជាពលរដ្ឋជាមួយនិងមន្ត្រីជំនាញជលផលក្នុងស្រុកកោះធំ ស្របពេលពួកគាត់ដាក់លប ដាក់ទ្រូចាប់ត្រីលក្ខណៈគ្រួសារ លោកជំនាញជលផលស្រុកកោះធំថាខុសច្បាប់ រឺឯឈ្មួញក្រាក់ៗដាក់ រ៉យ៉ធ្នស់កាត់ព្រែករាប់រយម៉ែត្រលោកមិនបង្ក្រាប បែរជាទៅរករឿងឈ្លោះប្រកែកទាស់ទែងជាមួយប្រជាពលរដ្ឋនេសាទដាក់លប ដាក់ទ្រូទៅវិញ សូមសរសើរដោយចិត្តស្មោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិទួលឃ្លាំង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ 

គួររំលឹកផងដែរថាចំពោះទីតាំងដាក់រ៉យ៉ធ្នស់កាត់ព្រែកដ៏ធំមហិមារនៅចំណុចទីតាំងខាងលើ ដែលមានម្ចាស់ធ្នង់ ឈ្មោះ ហង់ ម៉ុន ជាអតីតតំណាងសហគមន៍ពាមឃ្លាំង ដែលបានដាច់អាណត្តិគ្រប់គ្រងសហគមន៍តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ មកម្ល៉េះ ម្យ៉ាងទៀតបើទោះបីជាប្រជាពលរដ្ឋរាប់រយគ្រួសារបាននាំគ្នាផ្តិតទាំងមេដៃ ផ្តិតទាំងមេជើង ស្នើរសុំអោយអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំទាំងមូល ធ្វើការជ្រើសរើសតំណាងសហគមន៍ពាមឃ្លាំង ម្តងជាពីរដងយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះធំហាក់គ្មានការអើពើរ រឺក៏មានយន្តការដោះស្រាយជូនប្រជាជាពលរដ្ឋក្នុងឃុំលើកដែកឡើយ ហើយអ្វីដែលសំខាន់គឺលោក ហង់ ម៉ុន នៅតែអាចបន្តជាតំណាងសហគមន៍ពាមឃ្លាំងនេះដដែល បើទោះបីជាពុំមានការព្រមព្រៀងពីសំណាក់ប្រជាពលក្នុងមូលដ្ឋានសោះ។

ប្រភពបន្ថែមថា បើទោះបីជាប្រជាពលរដ្ឋយំស្រែកអោយបែកផែនដីយ៉ាងណាក៏មិនអាចឈ្នះទឹកលុយ ដែលក្រុមឈ្មួញរបស់លោក ហង់ ម៉ុន និងបក្សពួកបាននោះដែរ ដោយក្រុមលោក ហង់ ម៉ុន នេះបានរៀបចំកញ្ចប់ថវិការអោយទៅគ្រប់ផ្នែកតាំងពីក្រោមរហូតដល់លើ ដោយក្នុងមួយភូមិចំណាយទៅអោយលោកមេភូមិក្នុងមួយនាក់ចាប់ពី ២០មុឺនរៀលដល់១លានរៀលក៏មាន ដែលសរុបមាន០៧ភូមិ រួមមាន ១ព្រែកខ្នាច ២ភូមិឃ្លាំងលិច ៣ភូសំរោង ៤ភូមិលើកដែក ៥ភូមិព្រែកអណ្តូង ៦ភូមិអន្លង់ឆ្លាត និង៧ភូមិត្រឡោកបែក១លានរៀល។

រីឯជំនាញជលផលលោក ទេព វេទី នាយសង្កាត់ជលផលកោះធំទទួលបានលុយពីលោក ហង់ ម៉ុន ចំនួន ៦លានរៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ចំនួន២លានរៀល និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ចំនួន៤លានរៀល ជាថ្នូរទៅនិងការមិនបង្ក្រាប ដូច្នេះហើយបានជាប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹទៅលើអាជ្ញាធរ ក្នុងមូលដ្ឋាន រួចក៏បានដាក់ជាសំណួរសួរទៅមន្ត្រីជំនាញពាក់ព័ន្ធថា 

១ តើសុខទុក្ខប្រជាពលរដ្ឋជាកិច្ចការសំខាន់ដែរទេសំរាប់អាជ្ញាធរក្នុងមូលដ្ឋាន?
២ តើអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានមានតួនាទីអ្វីខ្លះ? ហើយបានបំពេញកាតព្វកិច្ចអ្វីខ្លះក្រោយពេលបើកប្រាក់ពីរាជរដ្ឋាភិបាលជារៀងរាល់ខែ?

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងឃុំលើកដែក ស្រុកកោះធំ គោរពស្នើសុំឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងគោរពស្នើរសុំដល់សម្ដេច មហារបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ច ចំពោះការងារនៅចំណុចទីតាំងខាងលើដោយក្តីអនុគ្រោះ តើរឿងរ៉ាវនេះមានអ្វីលាក់បាំងអោយពិតប្រាកដ សូមអរគុណ៕
















k

0 Comments:

Post a Comment

Share This
Author Image

About