-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, January 9, 2025

ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបលេីកទី៤៦ នៃទិវាជ័យជំនះ ៧មករា សាលាសង្កាត់ព្រះស្រែ

ចំនួនអ្នកទស្សនា: Views
ផ្សាយពីក្រុងសំពៅពូនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រះស្រែ បានអញ្ជើញជាអធិបតី ក្នងកម្មវិធីមីទ្ទិញអបអរសាទរខួបលេីកទី៤៦ នៃទិវាជ័យជំនះ ៧មករា ដែលមានការចូលរួមពីលោក ចាន់ វត្ថា អភិបាលរងក្រុងឧត្ដុង្គម៉ែជ័យ និង លោក សុខ សយ ប្រធានក្រុមប្រឹក្សាភិបាលក្រុងឧត្ដុង្គម៉ែជ័យ ព្រមទាំងមានការចូលរួមពី លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារ និងប្រជាពលរដ្ឋ ប្រមាណជាង ៣២០នាក់ នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ 

ក្នុងឱកាសដ៍វិសេសវិសាលនេះផងដែរ ឯកឧត្តម បានសំណេះសំណាល សួរសុខទុក្ខដល់ក្រុមការងារ និងប្រជាពលរដ្ឋ ដោយស្នាមញញឹម និងភាពរីករាយ ផងនោះ ជាកិច្ចបន្ត ឯកឧត្តម បានអានសុន្ទរកថាដេីមទាំងស្រុករបស់ សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរណឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ - ០៧.០១.២០២៥) ជូនក្នុងអង្គពិធីទាំងមូលស្តាប់ផងដែរ ។ 

ឯកឧត្តម បានបន្ដទៀតថា ការគាំទ្រដោយស្ម័គ្រស្មោះ របស់បងប្អូនប្រជាពលរដ្ឋរហូតមកដល់ពេលនេះ បានបញ្ជាក់បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។











k

0 Comments:

Post a Comment

Share This
Author Image

About