ភ្នំពេញ ÷ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ និងតំណាងក្រុមហ៊ុន Shanghai Treasure Carbon New Energy Environment Protection Technology Co., ចូលសម្តែងការគួរសម និងពិភាក្សាកិច្ចការងារ ក្នុងគម្រោងអភិវឌ្ឍន៍ និងកាត់បន្ថយការបំភាយកាបូន។
ក្នុងកិច្ចជំនួបខាងលើនេះឯកឧត្តមរដ្ឋមន្ត្រីមន្ត្រីបានមានប្រសាសន៍ ខ្លឹមសារសំខាន់ៗជាច្រើនដើម្បីធ្វើយ៉ាងណាអភិរក្សសម្បត្តិធនធានធម្មជាតិជាតិយើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ព្រៃភ្នំជាចំបង មានតែពួកគាត់ទេដែលអាចធ្វើជារបងដ៏រឹងមាំការពារការបំពានបំផ្លាញធនធានធម្មជាតិបានបន្ទាប់ពីមន្ត្រីឧទ្យានុរក្ស។
ឯកឧត្តមបានបានបន្ថែមថា÷
១/ ច្បាប់មានស្រាប់ហើយ ម៉េចមិនយកទៅប្រើ ចាំបាច់ពិភាក្សា ឬឆ្លងយោបល់ធ្វើអី? គេហ៊ានបំពានច្បាប់ គឺស្មើនឹងគេមិនឲ្យតម្លៃលើច្បាប់ យើងជាមន្ត្រីដែលអនុវត្តច្បាប់ត្រូវតែមានវិធានការតាមនិតិវិធីច្បាប់។
២/ ខ្ញុំមានពេលត្រឹមតែ៥ឆ្នាំទេ បើដល់ពេលហើយ គ្មានលទ្ធផលអីបន្តិចទេ ខ្ញុំមិនដឹងយកមុខទៅទុកនៅឯណាទេ។
0 Comments:
Post a Comment