ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមទាំង សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិព្រែកគន្លង,សហគមន៍នេសាទកំពង់ត្រឡាចក្រោម,សហគមន៍នេសាទភូមិព្រែកឆ្តោរ និង សហគមន៍នេសាទភូមិកៀនតាម៉ាដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៃខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំង
កម្លាំងចូលរួមសរុប ១៩នាក់ និងមធ្យោបាយកាណូត៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លូរួមផ្សំរបាំងស្បៃមុង ស្ថិតក្នុងដែនសាទ ចំណុចបឹងក្អែកពង ភូមិក្អែកពង
- ចំណុច មេទឹកបាក់មែក ភូមិ ស្ទឹងស្ងួត,ចំណុច មេទឹកស្វាខម ភូមិអំពិលទឹក
- ចំណុចមេទឹកស្ដីទ្រេត ភូមិ ស្តីបន្លេច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច
និងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងស្បៃមុងនិងរបាំងផ្ជិតព្រែកនៅចំនុចដីក្រហមនិងព្រែកគោស្លាប់ក្នុងភូមិបត់ត្រង់និងភូមិកំពង់បាស្រូវ ឃុំកោះថ្កូវនិង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
វត្ថុតាងបំផ្លាញចោលនៅហ្នឹងកន្លែង សរុបចំនួន ៣ ករណី រួមមាន:
១-របាំងស្បៃមុង០២ករណី ស្មើនឹង ២៤កន្លែង ប្រវែង៥៥០ម លូស្បៃមុង ចំនូន២៤គ្រឿង បង្គោល ចំនួន២៨០ដើមត្រីចំរុះ ចំនួន ៧០គក្រ
២-របាំងផ្ចិតព្រែក០១ករណី ស្មើនឹង០២ កន្លែង ប្រវែង៥០ម
លបចំនូន០៤គ្រឿង បង្គោល ចំនួន ២០ដើម ចាក់លែងត្រីចំរុះ ចំនួន ៣០គក្រ ទៅក្នុងធម្មជាតិវិញ។
គួររំលឹកផងដែរនេះមិនមែនជាលើកទី០១ ទី០២ រឺក៏ទី០៣ដែរ ដែលកម្លាំងរបស់ខណ្ឌរដ្ឋបាលជលផល ទាំងផ្នែក និងសង្កាត់ក្នុងខេត្តកំពង់ឆ្នាំង តែងតែបន្តអនុវត្តចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម និងតែងតែណែនាំដល់ប្រជានេសាទទូទាំងខេត្តកំពង់ឆ្នាំង កុំអោយប្រកបនេសាទដែលច្បាប់បានហាមឃាត់ ទាំងរដូវបិទ និងរដូវបើក។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ពិតជាមានសេចក្តីសាទរគាំទ្រពេញទំហឹង និងបានកោតសរសើរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខិតខំការពាររាល់មច្ឆាជាតិ ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋរបស់រួម អោយបានល្អប្រសើរ៕
0 Comments:
Post a Comment