-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, September 18, 2024

តើមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផលក្នុងស្រុកកោះធំ លោកគិតយ៉ាងណា ចំពោះរបាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក នារដូវបិទនេសាទ? ហេតុអ្វីបានជាគ្មានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ....?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តាមបណ្តារាជធានី ខេត្ត ក្រុង ដែលជាប់និងបឹងទន្លេសាប ទូរទាំងប្រទេសបានចាត់កម្លាំងចុះប្រត្តិបត្តិការ ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទនារដូវបិទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយឡែកប្លែកអ្វីតែស្រុកកោះធំឯណេះវិញ នៅតាមព្រែក តាមបឹង សុទ្ធសឹងតែរបាំងស្បៃមុងរាប់សិបម៉ែត្រ ដែលលាតសន្ធឹងពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យទៅវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានរាយការណ៍ ទៅអាជ្ញាធរក្នុងស្រុកកោះធំ និងបានចុះផ្សាយចំនួនមួយដងរួចទៅហើយ លោក ខេង ឃីម មេឃុំលើកដែក ស្រុកកោះធំ បានឆ្លើយតបនិងក្រុមការងារ តាមរយៈប្រព័ន្ធតេលេក្រាមថា អរគុណដែលបានរាយការណ៍ លោកនិងក្រុមការងារ និងស្នើរសុំកម្លាំងពីស្រុក ព្រមទាំងសហការជាមួយមន្ត្រីជលផលស្រុកចុះធ្វើការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់នារដូវបិទក្នុងដែនសមត្ថកិច្ចរបស់លោក។

ប៉ុន្តែរហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះយើងឃើញថារបាំងស្បៃនៅក្នុងបឹងរំលេច ក្នុងឃុំ ស្រុក ខាងលើនៅតែបន្តដាក់ពង្រាយយ៉ាងអនាធិបតេយ្យដដែល ដោយពុំមានការចុះទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសផ្នែកជលផលម្តងណាឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត នៅក្នុងស្រុកកោះធំ មិនមែនមានតែមន្ត្រីជំនាញក្នុងក្រមខ័ណ្ឌរដ្ឋនោះទេ មានមន្ត្រីអង្កការក្រៅរាជរដ្ឋាភិបាលក៏មានក្នុងស្រុកកោះធំនោះដែរ។


នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ខេង ឃីម មេឃុំលើកដែកតាមរយៈលេខទូរស័ព្ទ ០៩៧៩៩៧០០៨៨ ដើម្បីរាយការណ៍ និងសុំការបំភ្លឺ លោកបានមានប្រសាសន៍ថា រូបលោកនិងក្រុមការងារថ្នាក់ឃុំបានត្រៀមកម្លាំងរួចជាស្រេចមានទាំងប៉ូលីស ប្រជាការពារ និងមេភូមិ  រងចាំបញ្ជារពីលោក ឡា ស្លេះ អភិបាលរងស្រុកទទួលផែនបទល្មើសនេសាទ តែជលផលស្រុក ថាកម្លាំងមិនជុំ ទើបលើកថ្ងៃវិញ តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកទល់ថ្ងៃទី១៨ នៅពុំទាន់មានបទបញ្ជារថ្មីនៅឡើយទេ។

ករណីនេះសបញ្ជាក់អោយឃើញថា មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំ ពិសេសជំនាញជល មិនដែនយកចិត្តទុកដាក់ស្តាប់ទៅនិងបទបញ្ជាររបស់ថ្នាក់ដឹកនាំ ពិសេសក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលបានដាក់ ចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះទេមើលទៅ បានជាបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងដូច្នេះ។


ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ និងជាគណៈបញ្ជាការឯកភាពស្រុក និងគោរពស្នើសុំដល់លោក ប៊ុនទួន សុីមូណា ប្រធានមន្ទីរកសិកម្មរុក្ខានិងនេសាទខេត្តកណ្តាល មេត្តាទានមានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចទីតាំងខាងលើផងទាន !  ដើម្បីរក្សាការពារធនធានធម្មជាតិពិសេស មច្ឆាជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកក្នុងរដូវបិទនេសាទ អោយបានគង់វង្ស សូមអរគុណ៕












k

0 Comments:

Post a Comment

Share This
Author Image

About