ផ្សាយចេញពីក្រុងសំពៅពូន ០៥,០៩,២០២៤
ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី០៥ /០៩/២០២៤ចាប់ពីវេលាម៉ោង ៨,១០នាទី រហូតដល់ម៉ោង ១៣,៣០ នាទី លោកប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការចូលរួមសហការ ពីលោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុកកំពង់លែង រូមទាំងកម្លាំងប៉ុស្តិ៍ នគរបាលផ្លូវទូក+ប្រឡាយមាស សរុបចំនួន៣៥នាក់។
ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរបាឡាស្មាច់ ចំនួន០៧ គ្រឿង បានចុះល្បាតនិងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវដំរី ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយមាស ចំណុចថ្នល់ឈើទាល និងចំណុចឡូត៍លេខ១ ស្ថិតក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ជាលទ្ធផលសម្រេចបាន÷
១.រុះរើកាត់តម្រឹមរបាំងសាច់អួនចំនួន ០៥ កន្លែងប្រវែងប្រហែល ៧៥០ ម៉ែត្រ
២.លបលូចំនួន ១៥ មាត់
៣.បង្គោល ៤៥០ ដើម
៤.ប្រលែងត្រីចម្រុះទៅក្នុងទន្លេវិញប្រហែល ៥០ kg
ចំពោះវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លែង៕
0 Comments:
Post a Comment