ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ០៧,០៩,២០២៤
ភ្នំពេញ ÷ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងយីហោឡូតូ៩៩៩៩ ទល់មុខភោជនីយដ្ឋានលំហែរមាត់បឹង ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ បើកដៃអោយក្រុមអ្នកញៀនល្បែង ពពាក់ពពូនចូលលេងយ៉ាងគំហ៊ុក ដោយឡែកអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋាននោះ ពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ សង្ស័យជាឆ្នាំងបាយអស់លោកនោះហើយមើលទៅ បានជាពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ តើអាជ្ញាធរនៅក្នុងមូលដ្ឋាននោះបានស្តាប់ការណែនាំប្រសាសន៍របស់ថ្នាក់ដឹកនាំដែររឺទេ?
បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទរាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ពេលនេះមិនមែនជាពេលដែលពង្រាយ រាល់ល្បែងសុីសងនោះទេ ព្រោះថាល្បែងស៊ីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចរបស់ជាតិនោះឡើយ...។
បើទោះជាមានបទបញ្ជា និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងនេះក្តី យើងសង្កេតឃើញថានៅក្នុងមូលដ្ឋាន ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ នៅតែបន្តការបើកលេងល្បែងភ្នាល់ដាក់លុយ តាមអនឡាញយ៉ាងគគ្រឹកគគ្រេង ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរមូលដ្ឋាននៅទីនោះឡើយ!
គួររំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាព (សង្គមបច្ចុប្បន្ន) បានរាយការណ៍ទៅលោកនាយប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប២ម្តងរួចទៅហើយ ប៉ុន្តែមកទល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ទីតាំងល្បែងឡូតូខាងលើ នៅតែបន្តបើកលេងជាធម្មតា ពិតជាគួរអោយកោតសរសើមែន តើភូមិឃុំ មានសុវត្ថិភាពដូចម្តេចទៅ បើល្បែងសុីសងពេញភូមិយ៉ាងនេះ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំដល់លោកវីរៈសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យជ័យ មេត្តាទានចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕
0 Comments:
Post a Comment