ខេត្តក្រចេះ ÷ កំពង់ចម្លងមួយកន្លែងនៅចំណុចកាកុដ ក្នុងឃុំវឌ្ឈនៈឆ្លងទៅភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាយានសម្រាប់ចម្លងបទល្មើសព្រៃឈើយ៉ាងសកម្មជារៀងរាលើថ្ងៃ ដោយមិនដឹងថាអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធលោកបានជ្រាបនិងដឹងដែររឺទេ?
ជាក់ស្តែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅត្រើយម្ខាងចំណុចភូមិធំ ឃុំសណ្តាន់ នៅលើសាឡាងមានឈ្មោះ មហាលាភ ក្រ.ច២ ៤០៥៩ មានរថយន្តសាំយ៉ុងចំនួន០១ ពណ៌ទឹកប្រាក់ផ្ទុកទៅដោយឈើក្តុលប្រវែង០២ម៉ែតពេញរថយន្ត និងមានម៉ូតូកែឆ្នៃដឹកឈើប្រភេទឈើសុក្រំពេញៗចំនួន ០៥គ្រឿង ព្រមទាំងមានត្រាក់ទ័រអូសរណេងរណោងពេញសាឡាង ដែលបានឆ្លងពីចំណុចកាកុដ ឃុំវឌ្ឍន: មកដើម្បីយកទៅលក់ចែកចាយនៅតាមដេប៉ូនានា និងរោងសិប្បកម្មក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅតំបន់នោះ បានលើកឡើងថា កំពង់ចំលងនេះហើយដែលជាយាននិងជាមធ្យោបាយជួយសម្រួលដ៏ធំបំផុតក្នុងការរួមចំណែកបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជារបស់រដ្ឋ បើសិនជាម្ចាស់សាឡាងមិនអនុញ្ញាតអោយបទល្មើសធនធានធម្មជាតិឆ្លងទេនោះ ម្លេះធនធានធម្មជាតិទាំងអាចនិងសល់បានខ្លះ។
ក្រុមការងារមិនអាចទំនាក់ទំនងទៅលោក គង់ មេត្តា អភិបាលស្រុកសំបូរដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនិងករណីសាឡាងចម្លងឈើ នៅចំណុចកាកុដ (វឌ្ឍនៈ+ភូមិធំ) ខាងលើបានទេដោយពុំមានលេខទំនាក់ទំនង។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកសំបូរ ពិសេសលោក គង់ មេត្តា អភិបាលស្រុក និងគោរពស្នើសុំដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាទាន់មានចំណាត់ការ ចាត់កម្លាំងក្រោមឱវាទចុះត្រូតពិនិត្យសាឡាងចម្លងលេខ ក្រច.២ ៤០៥៩ មហាលាភ វឌ្ឍនៈ+ភូមិធំខាងលើនេះផងទាន.. បើពុំដូច្នោះទេធនធានធម្មជាតិនៅក្នុងខេត្តក្រចេះច្បាស់ជាងវិនាសជាក់ជាពុំខាន សូមអរគុណ៕
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)
0 Comments:
Post a Comment