-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, September 11, 2024

របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងម្លេច ក្នុងឃុំលើកដែក ស្រុកកោះធំ នារដូវបិទនេសាទយ៉ាងអនាធិបតេយ្យ តើមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល លោកគិតយ៉ាងណា? ហេតុអ្វីបានជាគ្មានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ....?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តាមបណ្តារាជធានី ខេត្ត ក្រុង ដែលជាប់និងបឹងទន្លេសាប ទូរទាំងប្រទេសបានចាត់កម្លាំងចុះប្រត្តិបត្តិការ ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទនារដូវបិទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយឡែកប្លែកអ្វីតែស្រុកកោះធំឯណេះវិញ នៅតាមព្រែក តាមបឹង សុទ្ធសឹងតែរបាំងស្បៃមុងរាប់សិបម៉ែត្រ ដែលលាតសន្ធឹងពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យទៅវិញ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព ឃើញថាមានរបាំងស្បៃមុង ក្រឡាញឹករាប់សិបម៉ែត្រ កំពុងតែដាក់ពេញទាំងផ្ទៃទឹកនៅចំណុច បឹងម្លេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដោយមិនដឹងថាមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជល លោកបានជ្រាប និងបានដឹងដែររឺទេ? បើទោះបីជាការដាក់របាំងស្បៃមុងនេះស្ថិតនៅក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។

តាមការបង្ហើបពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណគ្រួសាររស់នៅទីនោះបាននិយាយថា សព្វថ្ងៃ ពួកគាត់ដាក់មង ចងសន្ទូច មិនដែលបាន និងពុំដែលឃើញមានត្រីធំទេ ដោយការដាក់របាំងស្បៃមុងនេះ មានមេឈ្មួញ ពីរ ទៅបីនាក់ បានគ្រងគរបក្សពួក អោយដាក់របាំងស្បៃមុងក្រឡាញឹកនេះ ជារៀងរាល់ឆ្នាំ ហើយពួកគេជាអ្នកចាំទិញត្រី និងជាអ្នករត់ការអោយទៅមកមន្ត្រីជំនាញពាក់ព័ន្ធអស់ហើយ មូលហេតុនេះហើយបានជាពុំឃើញមានមន្ត្រីជំនាញណាចុះមកធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទទាំងអស់ក្នុងភូមិសាខាងលើនេះឡើយ។

ប្រភពបន្តថា ត្រីចេះតែអស់ទៅៗ កុំថាឡើយត្រីធំ សូម្បីតែកូនត្រីមានតែភ្នែកក៏មិនសល់ដែរ បើយ៉ាងនេះ 
ពួកគាត់មានការព្រួយបារម្ភជាខ្លាំង បើនៅតែបន្តសកម្មភាពនេសាទខុសច្បាប់បែបនេះទៀត ថ្ងៃមុខមច្ឆាជាតិដែលរស់នៅក្នុងទឹក ច្បាស់និងរលាយហិនហោចជាក់ជាពុំខាន ។

ទោះជាយ៉ាងនេះប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ និងជាគណៈបញ្ជាការឯកភាពស្រុក មេត្តាទានមានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចទីតាំងខាងលើផងទាន ! ពិសេសស្នើសុំដល់លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះទប់ស្កាត់និងបង្ក្រាបផងទាន! បើពុំដូច្នោះទេ មច្ឆាជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ សូមអរគុណ៕









k

0 Comments:

Post a Comment

Share This
Author Image

About