-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 23, 2024

ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញនៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមន្ត្រីជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤


ខេត្តកំពង់ធំ ÷ ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យថាមានខ្សែធំខ្នងក្រាស់នៅពីក្រោយ ទើបអាជ្ញាធរក្នុងមូលដ្ឋានពុំមានចំណាត់ការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។


នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជា ហ្គេមបាញ់ត្រី ឆ្នោតផ្សងសំណាងទាំង១២ឆ្នាំ និងលេងអាប៉ោង នៅចំណុចទីតាំងភូមិ ឃុំខាងលើនេះ បានបើកលេងទាំងយប់ទាំងថ្ងៃ តាំងពីមុនប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រហូតមកទល់បច្ចុប្បន្ននេះនៅតែបន្តបើកលេងបានយ៉ាងរលូន ដោយពុំមានចំណាត់ការទប់ស្កាត់ពីសំណាក់អាជ្ញាធរម្តងណាឡើយ។


ចំណែកបុគ្គលម្នាក់ដែលគេស្គាល់ថាឈ្មោះ ធារ៉ា ហៅ (ចម)ជាមេការកាងល្បែងនោះ បាននិយាយថាចំពោះទីតាំងលោកមិនមែនចេះតែមកដាក់បានងាយៗនោះទេ ប្រសិនជាគ្មានការបើកភ្លើងខៀវពីថ្នាក់លើ ហើយចំពោះអ្នកសារព័ត៌មានចង់ថតបង្ហោះបង្ហើរ ផ្សាយអ្វីផ្សាយទៅតាមសេរី ព្រោះល្បែងអនឡាញនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ។


តើការដាក់ទីតាំងល្បែងផ្សងសំណាងប្រភេទយោគីនេះ បានទទួលអាជ្ញាប័ណ្ណ អាជីវកម្ម ពីក្រសួងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាពីពេលណាមក? បើយោងតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ទើបតែបានចេញបទបញ្ជារអោយអភិបាលអភិបាលខេត្ត-រាជធានី ធ្វើការបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះសោះ។


ចំពោះលោក ពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ អង្គភាពសារព័ត៌មាន (សង្គមបច្ចុប្បន្ន) ធ្លាប់បានរាយការណ៍ពីល្បែងសុីសងនៅចំណុចខាងលើម្តងរួចទៅហើយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ តាមរយៈលេខទូរស័ព្ទ លោកបាននិយាយថា អរគុណចំពោះសេចក្តីរាយការណ៍ ចាំលោកបញ្ជូនព័ត៌មាននេះទៅថ្នាក់លើ។


ចំណែកលោក ឃុត ណាត អធិការស្រុកសណ្តាន់ អង្គភាពយើងក៏ធ្លាប់បានរាយការណ៍ម្តងជាពីរដងរួចហើយដែរតាមរយ:លេខទូរស័ព្ទ និង ប្រព័ន្ធតេលេក្រាម លោកថាចាំអោយក្រុមការងារចុះត្រួតពិនិត្យ។


តែអ្វីដែលហួសចិត្តឥតឧបមានោះ តាំងពីពេលរាយការណ៍រហូតមកទល់ពេលបច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសងនៅភូមិឃុំខាងលើនៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យដដែល ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ ដាក់ការសង្ស័យថា (បើមាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល) រឺ ពាក្យថាលោកពោលថា មាន់ពងលើស្រូវ បើមិនស៊ីស្រូវទើបរឿងចំលែក។


ទោះជាយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំសុំដល់ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិសេសគោរពស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យចំពោះទីតាំងល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញនៅចំណុចភូមិឃុំខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕









k

0 Comments:

Post a Comment

Share This
Author Image

About