ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤
ខេត្តកណ្តាល ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ តំណាងលោកអភិបាលស្រុក និងតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល
បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” នៅសាលប្រជុំសាលាស្រុក។
សមាសភាពចូលរួមមាន : លោក/លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងមន្ត្រីកាន់កម្មវិធី មេឃុំ/តំណាង មន្ត្រីកាន់តាប្រេតឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ប្រធានមណ្ឌលសុខភាព និងមន្ត្រីកាន់កម្មវិធី៕
0 Comments:
Post a Comment