ក្រុងសំពៅពូនថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំមួយស្តីពីច្បាប់ជលផល ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការជាមួយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ក្នុងមូលដ្ឋាន ក្នុងនោះ មានការចូលរួមពីលោកមេឃុំអំពិលទឹក និងក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ គោលដៅសំខាន់គឺបានធ្វើការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ មិនត្រូវធ្វើការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ផ្សេងៗ ដូចជា ឆក់ ជាដើម ដែលនាំអោយប៉ះពាល់ដល់ធនធានធម្មជាតិ និងជីវចម្រុះដែលរស់នៅក្នុងទឹក ផ្សេងៗ និងបានណែនាំអោយប្រជាពលរដ្ឋប្រគល់ ឧបករណ៍ខុសច្បាប់ទាំងនោះជូនមកសមត្ថកិច្ចផងដែរ។
បន្ទាប់ពីទទួលបានការណែនាំ ប្រជាពលរដ្ឋក៏បានប្រគល់អាំងវែទ័ឆក់ត្រីចំនួន ៨ គ្រឿង ពីឈ្មោះ ១. ជីវ សារុន ;២. មាន វិបុល ; ៣,ម៉ាង ថិន;៤.ឡេង ថុន ;៥.អ៊ុយ ណេង ; ៦.ហ៊ុន ហេង ; ៧.យើ នាង ; ៨.ឈីង សយ ។
ចំពោះអ្នកដែលមិនទាន់បានប្រគល់ ក្រុមការងារបានសុំឲ្យគាត់ប្រញាប់យកទៅប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចជាបន្ទាន់ដើម្បីរួចផុតពីការអនុវត្តច្បាប់ ដោយឡែក ចំពោះអ្នកមិនព្រមប្រគល់អាំងវែកទ័រជូនសមត្ថកិច្ច យើងនឹងអនុវត្តនីតិវិធី កសាងសំណុំរឿងបញ្ចូនទៅតុលាការ៕
0 Comments:
Post a Comment