ខេត្តព្រៃវែង៖ ដកអ្នកចាស់ដាក់អ្នកថ្មីអំពើពុករលួយនៅតែកើតមានដដែល នៅពេលថ្មីៗគេសង្កេតឃើញថា លោកមុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងដាក់ មន្ត្រីក្រោម ឱវាទអង្គុយចាំយកលុយពីជនជាតិវៀតណាមឆ្លងកាត់នៅទីនោះដោយមិនបានត្រួតពិនិត្យឯកសារអោយបានត្រឹមត្រូវនោះឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋ ជនជាតិវៀតណាមដែលឆ្លងកាត់នៅទីនោះបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យគេបង់លុយក្នុងមួយនាក់ 20 ម៉ឺនដុងស្មើនិង(៣១០០០រៀល)មិនចាំបាច់មានឯកសារទេ ទោះអ្នកមកទិញគោក្របី អ្នកលេងមាន់ជល់អ្នកចូកមកទឹកដីខ្មែរគ្មានឯកសារត្រឹមត្រូវឬស ជនអន្តោរប្រវេសន៍គឺមន្ត្រីនៅទីនោះតម្រូវឲ្យបង់លុយហើយទៅចុះ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រករបៀងស្វាយអាងង៉ោង បានឲ្យអង្គភាព (សង្គមបច្ចុប្បន្ន) ដឹងថា លោក មុំសារ៉េន នាយប៉ុស្តិ៍ននគរបាលការពារព្រំដែនស្វាយអាង៉ោង និងបក្សពួក កំពុងតែសប្បាយកើបលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ដោយការបើកដៃឲ្យឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកម្ពុជា យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ។
ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ សប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នា ទៅហ្នឹងថ្នូរ បើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម កាន់តែច្រើនឡើងៗនិងជនអន្តោវេសន៍វៀតណាមចូលមកប្រទេសកម្ពុជាបានយ៉ាងរលូនច្រើនទៅៗ។
ហើយតាមរយៈការបើកដៃ ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម យ៉ាងពេញគំហុកនេះ គឺលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើន ជារៀងរាល់ថ្ងៃ មិនញញេីតនិង អង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករ ដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគាត់ សល់កម្រៃតិចតួចណាស់ ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ន នៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវ គៀបយកលុយច្រើនៗ ហើយក្រុមឈ្មួញ និងអាជីវករ បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់ មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យប័ត្រត្រឹមត្រូវឡើយ ហើយគ្មានឈ្មួញណាម្នាក់ អាចរំលងលោក មុំ សារ៉េន មេប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងបានឡើយ! ជាពិសេសឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម កាត់តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏ធំ របស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារ ប្រចាំច្រកនេះឡើយ។
ជុំវិញករណីមិនប្រក្រតីខាងលើ មហាជនបានអំពាវនាវទៅដល់ ឯកឧត្តម សួន សុម៉ាលី អភិបាលនៃអភិបាលខេត្តព្រៃវែងនិង ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើករណីមិនប្រក្រតី របស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរការពារព្រុំដែនស្វាយអាង៉ោង កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ផងទាន ។
0 Comments:
Post a Comment