-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, March 5, 2024

ល្បែងមាន់ជល់ ផ្សងសំណាងផ្សេងៗតាមប្រព័ន្ធអនឡាញបានបិទអស់ហើយ! នៅឡើយតែល្បែងជល់មាន់ដី នៅចំណុចព្រែកគង់ មិនទាន់បិទទៀត...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤


ខេត្តកណ្តាល ÷ តើការលេងល្បែង ពិសេសល្បែងជល់មាន់ អាចធ្វើអោយមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានដល់កំរិតណាទៅ ហេតុអ្វីបានជានាំគ្នាប្រឹងប្រែងម្លេះ? ហាក់បីដូចជាកំពុងតែផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់បទបញ្ជាអោយអភិបាលរាជធានី ខេត្ត ទូទាំងប្រទេស បញ្ចប់រាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នាពេលកន្លងទៅថ្មីៗនេះ។


ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១០.១៥នាទី មានទីតាំងជល់មាន់នៅចំណុចព្រែកគង់ ស្ពានលេខ៦៥ ត្រើយខាងកើត ជាប់ភូមិយួន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នៅតែបន្តបើកលេងយ៉ាងគគ្លើនជារៀងរាល់ថ្ងៃ ដោយពុំដឹងថា អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបានជ្រាប និងដឹងដែររឺទេ?


តាមការលើកឡើងពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានប្រាប់អង្គភាព (សង្គមបច្ចុប្បន្ន) យើងថា ទីតាំងល្បែងជល់មាន់នៅចំណុចខាងលើនេះ បានបើកលេងជាយូរមកហើយ ម្តងលេងនៅត្រើយលិច ម្តងលេងនៅត្រើយកើត បើកលេងជារៀងរាល់ថ្ងៃ ដោយពុំឃើញមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ។


ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរដល់លោកវីរៈសេនីយ៍ឯក ឈុន ជឺឈួន អធិការក្រុងសំពៅពូន មេត្តាចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងជល់មាន់ខាងលើនេះផងទាន ដើម្បីរក្សាការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ និងដើម្បីរក្សាបានគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាលសូមអរគុណ៕








k

0 Comments:

Post a Comment

Share This
Author Image

About