-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, April 4, 2024

ឮគេថាមិនដូចជួបផ្ទាល់! ដីបឹងដែលជាសម្បត្តិធនធានរបស់រដ្ឋមួយកន្លែងនៅស្រុកកោះធំ ត្រូវបាន លោក រឿន និងបក្សពួកយកគ្រឿងចក្រចូលទៅឈួសឆាយយ៉ាងអនាធិបតេយ្យ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤

ខេត្តកណ្តាល ÷ ដីបឹងដែលជារបស់រដ្ឋមួយកន្លែងត្រូវបានលោក រឿន និងបក្សពួកយកគ្រឿងចក្រ (ត្រាក់ទ័រ) ចូលទៅឈួសឆាយយកមកធ្វើជាកម្មសិទ្ធ ដែលទីតាំងនេះស្ថិតនៅចំនុច ប្រឡាយ១០-១១កន្លះ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅទីតាំងខាងលើមានត្រាក់ទ័រ០១គ្រឿង ម៉ាកគូបូតា ៦០៤០ បាននិងកំពុងធ្វើការឈួសឆាយដីព្រៃក្នុងបឹងយ៉ាងគគ្លើន ដោយមានបុគ្គលម្នាក់ ដែលគេស្គាល់ថាឈ្មោះ រឿន ជាអ្នកកាង ដោយអះអាងថាដីបឹងទាំងនេះគឺជារបស់ប្រជាពលរដ្ឋចំនួន៩០គ្រួសារ ធ្លាប់បានអាស្រ័យផល ហើយលោក រឿន ដដែលបានបន្តថា ចំពោះរាល់ឯកសារទាំងឡាយ លោកបានស្នើរសុំទៅអាជ្ញាធរដែរ តែគេមិនព្រមអោយ ហេតុដូច្នេះបានជាលោកមកលួចធ្វើទាំងបំពាន។

ជុំវិញសកម្មភាពឈួសឆាយដីបឹងខាងលើនេះ ក្រុមការងារមិនអាចសុំការបំភ្លឺ ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេ ដោយពុំមានលេខទំនាក់ទំនង។

ទោះជាយ៉ាងណាមហាជន សំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ ពិសេសគោរពស្នើរសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កំកម្លាំងក្រោមឱវាទត្រួតពិនិត្យ ស្រាវជ្រាវ ដីបឹងនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន ព្រោះដូចជាមានអ្វីលាក់បាំងនៅពីក្រោយច្រើនណាស់។














k

0 Comments:

Post a Comment

Share This
Author Image

About