-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 16, 2024

ល្បែងសុីសងគ្រប់ប្រភេទកំពុងតែ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេងយ៉ាងគំហុក ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ជ្រកក្រោមស្លាកកាសុីណូ មិនទាន់មានវិធានការបង្រ្កាប !

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៦.០៣.២០២៤

ស្វាយរៀង ÷ ទីតាំងល្បែងសុីសងភ្នាល់គ្រប់ប្រភេទជ្រកក្រោមស្លាកកាសុីណូជាច្រើនកន្លែង នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង បានបើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមាន ខ្លះទៀតមិនមានលិខិតឆ្លងដែន (passport ) ចូលមកលេងល្បែងសុីសងភ្នាល់គ្រប់ប្រភេទ នៅទីតាំងខាងលើ យ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ដោយពុំមានការទប់ស្កាត់ និងត្រួតពិនិត្យពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណានោះឡើយ។


បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស បិទរាល់ល្បែងសុីសងគ្រប់ប្រភេទដែលមាននៅក្នុងដែនសម្ត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នាពេលកន្លងមកថ្មីៗនេះក៏ដោយ។


ដោយឡែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកចន្ទ្រាឯណេះវិញ ពិសេសប្រធានច្រកទ្វេភាគីសំរោងខេត្តស្វាយរៀង បែរជាផ្គើននិងអនុសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានបណ្ដែតបណ្ដោយ មិនបានត្រួតពិនិត្យលើការចេញនិងចូល របស់ជនបរទេស ពិសេសជនជាតិវៀតណាម អោយបានត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់ថ្នាក់ដឹកនាំ ឱ្យមានការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទទ្រង់ទ្រាយធំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅវិញ។


ជុំវិញករណីទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋាន ពិសេសក្នុងខេត្តស្វាយរៀង សំណូមពរដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការដ្ឋាននគរបាលខេត្ត និងគោរពស្នើសុំដល់ឯកឧត្តម ប៉េង ពោធ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាទាន់មានចំណាត់ការ ត្រួតពិនិត្យ ទប់ស្កាត់ រាល់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះផងទាន ដើម្បីរក្សាការសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងដើម្បីភូមិ ឃុំ មានសុវត្ថិភាពតាមគោលការណ៍នយោបាយទាណប្រាំពីរចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕














k

0 Comments:

Post a Comment

Share This
Author Image

About