-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 9, 2024

ទន្លេ ស្ទឹង បឹងបួរជាសម្បត្តិរដ្ឋ ប្លែកអ្វី(បឹងគុល) នៅឃុំអំពិលទឹក ក្លាយជារបស់ឯកជនតាំងពីពេលណា? ហើយស្ថាប័នណាចេញច្បាប់លក់ដូរអោយជនទុច្ចរឹតទាំងនោះ?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤


ខេត្តកំពង់ឆ្នាំង ÷ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែល្បីរន្ទឺសុះសាយពេញទាំងផ្ទៃប្រទេស ពាក់ព័ន្ធនិងករណី ការប្រកបរបរនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ផ្សេងៗ ដូចជា ឆក់ ដាក់ស្បៃមុងម៉ាឡេ និងហ៊ុំសម្រាស់ជាដើម ។ល។ ដោយអំពើទុច្ចរិតខុសច្បាប់ទាំងអស់នេះបានក្លាយទៅជាប្រធានបទក្តៅគគុកនៅក្នុងខេត្តទាំងមូល។


ដោយឡែកងាកមកមើលបឹងបុរាណមួយដែលមានឈ្មោះ (បឹងគុល)ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ដែលស្ថិតនៅក្នុងភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯណេះវិញ កំពុងតែបានប្រែក្លាយជាបឹងរបស់បុគ្គលឯកជនផ្តាច់មុខ ដោយមិនដឹងថាស្ថាប័នពាក់ព័ន្ធណាមួយ ហ៊ានចេញលិខិតស្នាមលក់ដូរនោះឡើយ។


នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មកថា ចំពោះផលនេសាទនៅក្នុងផ្ទៃបឹងគុលទាំងមូល ត្រូវបានលោកសំអុន មេភូមិអូរម៉ាល់ លោក ជួន ហូរ មេសហគមន៍ និងលោក ជា សែម មេទនប់បឹងគុល បានឃុបឃិតផ្សំគំនិតគ្នាលក់ ផលនេសាទក្នុងបឹងទាំងមូលអោយទៅឈ្មោះ សែត ជាឈ្មួញត្រីដ៏ល្បីឈ្មោះប្រចាំភូមិអូរម៉ាល់ ក្នុងមួយឆ្នាំ ១៦,០០០០០០លានរៀល ដោយមិនដឹងថាយកលុយនោះទៅប្រើប្រាស់អ្វីនោះឡើយ។


ប្រជាពលរដ្ឋដែលអាស្រ័យផល ដាំស្រូវប្រាំងក្នុងបឹងនោះបានរៀបរាប់ថា នេះគឺជាយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋ ប្រើក្នុងអំឡុងពេលបឹងមានទឹកច្រើន គឺប្រជាពលរដ្ឋអាចបូមទឹកដាក់ស្រែ និងឈួលបានជាធម្មតា ប៉ុន្តែនៅពេលទឹកនៅក្នុងបឹងគុលនេះចាប់ផ្តើមស្រក ល្មមអាចចាប់ផលត្រីដែលនៅក្នុងបឹងនេះបាន គឺលោក សែត និងបក្សពួកមិនអនុញ្ញាតអោយប្រជាពលរដ្ឋ បូមទឹកចេញពីបឹងដើម្បីដាក់ស្រូវ ទៀតបានឡើយ បើប្រជាពលរដ្ឋណាហ៊ានបូមនិងត្រូវហាមឃាត់ជាដាច់ខាត ហើយរិតតែមិនអាចចាប់ត្រីនៅក្នុងបឹងនេះជាដាច់ខាត សូម្បីតែកូនត្រីចង្វារ។


ចំពោះលោក សំអុន មេភូមិអូរម៉ាល់ បានប្រាប់អង្គភាពយើងថា ចំពោះលុយកាក់ដែលបានលក់ផលនេសាទក្នុងបឹងនេះ គឺបានការព្រមព្រៀងពីប្រជាពលរដ្ឋ និងបានប្រគល់អោយលោក ជា សែម មេទ្រនាប់ទឹក និងលោក ជួន ហូរ មេសហគមន៍ជាអ្នកចាត់ចែង ។ 


រីឯលោក ជួន ហូរ និងលោក ជា សែម បានប្រាប់អង្គភាពយើងថាចំពោះការងារនេះ អោយសួរមេ របស់គាត់ គឺលោក ហេង ចំរើន មេឃុំអំពិលទឹកចុះ ព្រោះលោកកូនចៅគេដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ហេង ចំរើន មេឃុំអំពិលទឹកបានទេដោយពុំមានលេខទូរស័ព្ទ។


ចំណែកលោក នួន រិទ្ធី នាយផ្នែកជលផលស្រុកកំពង់ត្រឡាចអង្គភាពយើងក៏មិនអាចសុំការបំភ្លឺបានដែរ ដោយខលចូលជាច្រើនដងតែមិនទទួលទូរស័ព្ទសោះ។


ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលបានអាស្រ័យផលក្នុងបឹងគុលខាងលើនេះ មានការក្តៅក្រហាយជាខ្លាំងដោយសារផលស្រូវរបស់ពួកគាត់កំពុងតែត្រូវការទឹកដើម្បីស្រោចស្រព តែបែជាត្រូវក្រុមលោក សែត មេភូមិ មេទ្រនាប់ មេសហគមន៍ នៅភូមិអូរម៉ាល់ ឃុំអំពិលទឹក បានឃុបឃិតគ្នាជាប្រព័ន្ធធ្វើបាបរាស្ត្រខ្លួនឯង ដើម្បីតែផលប្រយោជន៍ឯកជន។


ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ពិសេសឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធករណីខាងលើផងទាន! ពិសេសគោរពស្នើរសុំដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយជូនប្រជាពលរដ្ឋនៅភូមិអូរម៉ាល់ ខាងលើផងទាន៕


ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕










k

0 Comments:

Post a Comment

Share This
Author Image

About