-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, March 12, 2024

តើការបង់លុយក្នុងរថយន្ត០១គ្រឿង ៥០០០០រៀលតាមច្រកទ្វារព្រំដែនព្រែកជ្រៃ-ព្រែកទន្លាជាគោលការណ៍របស់ក្រសួង រឺមួយជាគោលការណ៍របស់ប្រធានច្រក...?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤


ខេត្តកណ្តាល ÷ នាពេលបច្ចុប្បន្ននេះរថយន្តដឹកទំនិញគ្រប់ប្រភេទដូចជា ស្រូវ ពោត បន្លែផ្សេងៗ ល។ បាននិងកំពុងសម្រុកដឹកទំនិញចេញ-ចូលយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃតាមច្រកទ្វារព្រំដែនព្រែកជ្រៃ-ព្រែកទន្លា ដែលស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ពិសេសរថយន្តដឹកស្រូវតែម្តង។

តាមរយៈការដឹកជញ្ជូនផលអនុផលកសិកម្មក្នុងស្រុកយកទៅលក់នៅប្រទេសវៀតណាមខាងលើនេះ ស្រាប់មានប្រភពពីអ្នកបើកបររថយន្តដឹកស្រូវបានបង្ហើបប្រាប់ សង្គមបច្ចុប្បន្ន ថារាល់ការដឹកទំនិញចេញនិងចូលទាំងអស់តម្រូវអោយរថយន្ត០១គ្រឿងបង់ប្រាក់៥០០០០រៀល ទើបគេបើកប៉ារ៉ាស់អោយ បើមិនបង់ទេ គឺគេមិនព្រមបើកប៉ារាស់អោយជាដាច់ខាត។

ប្រភពដដែលបន្តថា ចំពោះការបង់ប្រាក់ទាំងនេះពុំមានវិក័យប័ត្រអ្វីនោះទេ ហើយនៅពេលដែលពួកគាត់ធ្វើការសាកសួរទៅមន្ត្រីទាំងនោះ ថាលុយទាំងនេះបង់ទៅលើសេវាអ្វីដែរ? មន្ត្រីដែរប្រចាំការនៅច្រកទ្វារព្រំដែនខាងលើបានប្រាប់ថា យកទុកអោយមេ។

ជុំវិញករណីខាងលើនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ទ្រូ គ្រី ប្រធានច្រកព្រំដែនព្រែកជ្រៃ-ព្រែកទន្លា បាននោះទេ ដោយពុំមានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋបានចោទជាសំណួរថា តើការយកលុយក្នុងរថយន្ត០១គ្រឿង៥០០០០រៀលនេះ ជាគោលការណ៍របស់ក្រសួង រឺមួយជាគោលការណ៍របស់ច្រក? បើសិនជាគោលការណ៍របស់ក្រសួងនិងជាគោលការណ៍របស់ច្រក ហេតុដូចម្តេចមិនធ្វើសេចក្តីប្រកាសអោយប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងផង។

ទោះជាយ៉ាងប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសគោរពស្នើរសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការស្រាវជ្រាវករណីខាងលើនេះផងទាន៕













k

0 Comments:

Post a Comment

Share This
Author Image

About