-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, November 27, 2023

ពិតជាមិនធម្មតាមែន!ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងលំដាប់ VIP ក្នុងឃុំចំការលើនៅតែអាចបន្តដំណើរការលេងបានដោយសេរី ពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋានឡើយ....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ២៧.១១.២០២៣

ខេត្តស្ទឹងត្រែង ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចអគ្គសេនាបតិតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន ។


ដោយឡែកនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង លំដាប់ VIP មួយកន្លែងកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងអោយចូលទៅលេងល្បែងសុីសងបានយ៉ាងរលូន ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋានឡើយ! ដោយទីតាំងនេះស្ថិតនៅចំនុចចំការស្វាយចន្ទី ក្នុងភូមិកំផ្លាង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 


តាមប្រភពបានបង្ហើបថាទីតាំងសង្វៀនមាន់ជល់ និងអាប៉ោង ដែលមានទីតាំងខាងលើនេះ គឺបានបើកដំណើរការលេងជាយូរមកហើយ ដោយមានមេការជើងខ្លាំង ខ្នងក្រាស់ម្នាក់នៅក្នុងខេត្តស្ទឹងត្រែង ជាអ្នកបើកសង្វៀន និងបានគៀងគរអោយក្រុមអ្នកញៀនល្បែង ពីគ្រប់មជ្ឈដ្ឋានចូលមកលេងបានយ៉ាងអនាធិបតេយ្យ ដោយពុំចាំបាច់ខ្លាចអ្វីនោះឡើយ។ 


មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធទាំងនោះត្រូវថ្នាំសណ្តំ អស់ហើយទេដឹង បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ ប៉ុន្តែតែមិនអនុវត្តន៍។


ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ពិសេស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហានបង្ក្រាបនិងទប់ស្កាត់នោះទេ ដោយសារក្នុងពេលថ្មីៗនេះនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាំងពីមានល្បែងស៊ីសងនេះមក តែងតែមានអំពើរលួច ឆក់ និងអំពើហឹង្សានៅក្នុងគ្រួសារជាបន្តបន្ទាប់៕


អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕













k

0 Comments:

Post a Comment

Share This
Author Image

About