-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, November 4, 2023

ទីតាំងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញរីកដូចផ្សិតនៅឃុំសូភាស និងឃុំមេសជ្រៃ តើលោកវីរៈសេនីយ៍ឯក ឯម វឌ្ឍនា បានជ្រាបដែររឺទេ...?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ០៤.១១.២០២៣

ខេត្តកំពង់ចាម ៖ ដូចមហាជនបានជ្រាបមកហើយថា ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិក កំពុងតែរីកសុះសាយគ្រប់ទីកន្លែង ពិសេសនៅក្នុងឃុំសូភាស បន្ទាប់ពីបានស្ងាត់មួយចំអិនកំពឹស ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញញាតិ្តអោយបិតរាល់ល្បែងស៊ីសងគ្រប់ប្រភេទនូវទូទាំងរាជធានីខេត្តកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ ។


ដោយឡែកនាពេលថ្មីៗនេះ ល្បែងសុីសងគ្រប់ប្រភេទពិសេសមាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិកបានបើកដំណើរការលេងយ៉ាងអនាធិបតេយ្យនៅចំនុចផ្លូវបំបែកជាបួនក្នុងភូមិដីក្រហម ឃុំសូភាស និងផ្សារស្រែវាល ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ល។ 


ហើយអ្វីដែលគួរអោយកត់សំគាល់ជាងនេះទៅទៀត ល្បែងជល់មាន់តាមអនឡាញទាំងនេះ នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឡើយ និយាយរួមគឺនៅព័ទ្ធជុំវិញប៉ុស្តិ៍រដ្ឋបាលតែម្តង ។


បើយោងតាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះ បាននិយាយថា មុននិងពួកគេអាចបើកទីតាំងល្បែងអនឡាញទាំងនេះបាន គឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ តាំងពីបុ៉ស្តិ៍ អធិការ រហូតដល់ស្នងការដ្ឋានរួចរាល់ហើយ គឺមិនអាចបោះសន្ទួចកន្លងភ្នំបាននោះឡើយ។


មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? រឺមួយចេះតែទ្រឹស្តី គ្រាន់តែចេះនិយាយ តែមិនដែលអនុវត្តន៍។


ប្រជាពលរដ្ឋរងចាំមើលថា តើលោកវីរៈ សេនីយ៍ឯក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ហ៊ានប្រើកណ្តាប់ដៃដែក បង្ក្រាបល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែលរីកដូចផ្សិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ រឺយ៉ាងណា?


ប្រជាពលរដ្ឋ គោរពស្នើសុំដល់ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងគោរពស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះតាំងពីមានល្បែងស៊ីសងនេះមក អំពើហិង្សា ចោរលួច ឆក់ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន ៕


អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។








k

0 Comments:

Post a Comment

Share This
Author Image

About