-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, November 9, 2023

អុញអាម៉េចចេះ..! បែកធ្លាយសារសំលេងរបស់លោក អុជ សុខា មេឃុំពាមបាង និយាយអំពីការរៀបចំអំពើពុករលួយស្អុយគក្រុក ឃុបឃិតជាប្រព័ន្ឋ រៀបជាកញ្ចប់តាំងពីក្រោមរហូតដល់លើ ជាថ្នូរមិនបង្ក្រាបបទល្មើសនេសាទ នៅក្នុងទឹកដីក្នុងឃុំពាមបាង....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ០៩.១១.២០២៣

ខេត្តកំពង់ធំ ÷ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកសារព័ត៌មានម្នាក់បានខលទៅលោក អុជ សុខា មេឃុំពាមបាង ពាក់ព័ន្ធនិងករណី ការដាក់.ប.នេសាទដែលមានប្រវែងរាប់រយម៉ែត ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយការសន្ទនានេះមានរយៈពេល4.40នាទី ។


ក្នុងសំលេងសំលេងនោះដែរលោក អុជ សុខា មេឃុំពាមបាងបានរៀបរាប់ថា ទាក់ទងនិងនិងក្រុមការងារខាងក្រោម គេបានចងក្រងជាប្រព័ន្ធ បរិស្ថាន ជលផល អង្គការ ប៉ូលីសសេដ្ឋកិច្ច ប៉េអឹមខេត្ត ប៉េអឹមស្រុក នគរបាលស្រុក សឹករងស្រុក ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការដែលមានឈ្មោះទាំងអស់ បានរៀបជាកញ្ចប់ថវិកា ដោយតម្រូវអោយបង់តាមភូមិ ជាថ្នូរទៅនិងការមិនបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។


ដោយកញ្ចប់ថវិការទាំងអស់នេះត្រូវបានប្រគល់ទៅអោយលោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ ជាអ្នករៀបចំអោយទៅអោយស្ថាប័នពាក់ព័ន្ធគ្រប់ជំនាញដែលចុះទៅដល់ទីតាំងនោះ នេះបើយោងតាមការរៀបរាប់របស់លោកមេឃុំពាមបាង ។


លោក អុជ សុខា បន្តទៀតថា ឆ្នាំនេះខុសពីឆ្នាំមុនៗ 

គឺគេបានបង្កើតគណៈបញ្ជាការឯកភាពស្រាល ចំនួន០២ ឃុំ គឺឃុំ ផាត់សណ្តាយ និងឃុំ ពាមបាង ។


នៅពេលដែលបានទទួលសារសំលេងនេះ ក្រុមការងារអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ នៅល្ងាចម៉ោង ០៧.២៩នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈលេខទូរស័ព្ទដើម្បីសុំការបកស្រាយ ជុំវិញករណីដែលលោក អុជ សុខា មេឃុំពាមបាង បានលើកឡើងខាងលើ 

លោក ជ័យ ចាន់គង់ បានបដិសេធថា លោកមិនបានដឹងនោះទេ ចូររកភស្តុតាងមកបញ្ជាក់ផង។


មូលហេតុអញ្ចឹងតើបានជា មច្ឆាជាតិ និងជីវចម្រុះដែលរស់នៅក្នុងទឹក នៅក្នុងបឹងទន្លេសាប ចេះតែវិនាសអន្តរាយបន្តិចបន្តិចម្តងៗ ស្ទើរតែគ្មានសល់ ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ តាំងពីក្រោមរហូតដល់លើ ។


ប្រជាពលរដ្ឋទូទាំងប្រទេសរងចាំមើលថា បន្ទាប់ពីមានសារបែកធ្លាយ របស់លោក អុជ សុខា មេឃុំពាមបាង និងលោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលិសសេដ្ឋកិច្ចខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត តើឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានចំណាត់ការបែបណាដែរទាន ចំពោះមន្ត្រីនៅក្រោមឱវាទ.?


ប្រជាពលរដ្ឋគោរពស្នើសុំដល់ ឯកឧត្តមអភិសេកតិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទានជួយចាត់កំលាំងត្រួតពិនិត្យ ទៅលើ លោក អុជ សុខា មេឃុំពាមបាង និងលោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន មួយចំនួនតូចខាងលើនេះផងទាន! ។


អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនា ជាន់ពន្លិចធ្វើអោយប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណាមួយឡើយ។ អង្គភាពយើងខ្ញុំរងចាំទទួលបកស្រាយពីស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រ កម្ពុជា សូមអរគុណ៕















k

0 Comments:

Post a Comment

Share This
Author Image

About