ផ្សាយចេញថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រាលសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា កំណាត់ផ្លូវលំមួយខ្សែ មានប្រវែងប្រហែល២-៣គ.ម ចាប់ពីចំនុច ភូមិខ្សាច់ស រហូតមកដល់ផ្លូវបំបែកទៅសាលាឃុំក្រាំងល្វា ត្រូវបានរងនូវការខូចខាតស្ទើរតែទាំងស្រុង ដោយសារតែ ជារៀងរាល់់ថ្ងៃមានរថយន្តកង់១០ជាច្រើនគ្រឿងដឹកជញ្ជួនខ្សាច់ ចេញពីការដ្ឋានគ្មានឈ្មោះ ០២កន្លែង ដែលស្ថិតនៅក្នុងភូមិខ្សាច់ស ឃុំក្រាំងល្វា យកទៅលក់តាមដេប៉ូនានាទូទាំងខេត្ត។
ប្រភពបន្តទៀតថា ចំពោះទីតាំងការដ្ឋានបូមខ្សាច់ទាំង០២ខាងលើនេះ បានធ្វើចរាចរណ៍ជីកនិងបូមខ្សាច់ ដោយពុំដឹងថាមានច្បាប់ រឺពុំមាននោះឡើយ ក្នុងមួយថ្ងៃៗ គេឃើញតែរថយន្តកង់១០ចេញចូលៗ ក្នុងការរដ្ឋាន មិនថារដូវប្រាំង រឺរដូវវស្សា ដែលជាហេតុធ្វើអោយផ្លូវលំមួយខ្សែនេះត្រូវខូចខាត ដោយមានគ្រលុក ដូចរន្ទបាយខុម ពិបាកក្នុងការធ្វើដំណើរទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
បើទោះបីជាមានការត្អូញត្អែរ និងរអ៊ួរទាំពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក្តី ក៏ពុំដែលឃើញមានមុខម្ចាស់ការរដ្ឋានបូមខ្សាច់ទាំង០២ អាជ្ញាធរ រឺមន្ត្រីជំនាញណាចេញមុខមកធ្វើការដោះស្រាយជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែរ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាអស់ហើយទេដឹង?
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់លោក ឈួន ចាន់ណា អភិបាលនៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ និងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាមានវិធានការដោះស្រាយផ្លូវខាងលើនេះផងទាន! ព្រោះថាពិបាកក្នុងការធ្វើដំណើរណាស់៕
0 Comments:
Post a Comment