-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, November 24, 2023

ករណីបាញ់បោះសេរីរាប់សិបគ្រាប់នៅភូមិខ្សាច់ស តើមន្ត្រីជំនាញពាក់ព័ន្ធគិតយ៉ាងណា? តើអាចវែករកមុខចាត់ការតាមផ្លូវច្បាប់បានដែររឺទេ...?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ២៤.១១.២០២៣

ខេត្តកំពង់ឆ្នាំង ÷ ក្នុងពេលថ្មីៗនេះករណីបាញ់បោះ បានកើតឡើងជាបន្តបន្ទាប់ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារអោយដកតំណែង និងបញ្ជូនជើងខ្លាំង០៤រូបទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅខេត្តកំពង់ស្ពឺ។


តែពេលបច្ចុប្បន្ននេះ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅ ភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាច្រើនគ្រួសារបានរៀបរាប់ថា មានករណីបាញ់បោះសេរីជាច្រើនគ្រាប់ បង្ករអោយមានការភ្ញាក់ផ្អើល និងបង្កអោយមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ។


ប្រភពដដែលបន្តថា ការបាញ់បោះនេះបានកើតឡើងជារៀងរាល់ល្ងាច នៅចំនុចក្រោយសាលារៀនខ្សាច់ស ប្រហែល ២០០ម ទៅ ៣០០ម មិនដឹងថាអ្នកណាជាអ្នកបាញ់អោយពិតប្រាកដ ប៉ុន្តែនៅទីនោះមានផ្ទះមួយខ្នង ដែលដាក់ទង់ជ័យ និងដាក់ស្លាកតូចមើលមិនចង់ឃើញថា (ស្នាក់ការដីអតីតយុទ្ធជន) ស្រុកសាមគ្គីមានជ័យ ។


ករណីបាញ់បោះសេរីខាងលើនេះ គឺកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែពុំដែលឃើញមានអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធណាចុះមកធ្វើការស្រាវជ្រានោះឡើយ ជាហេតុបង្កធ្វើអោយមានភាពអនាធិបតេយ្យ ដោយភូមិឃុំគ្មានសុវត្ថិភាព បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះយ៉ាងខ្លាំង។


ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត មេត្តាចាត់កំលាំងចុះត្រួតពិនិត្យចំពោះករណីបាញ់បោះយ៉ាងអនាធិបតេយ្យខាងលើនេះផងទាន ពិសេសគោរពស្នើសុំដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេច មេត្តាទានមានចំណាត់ការលើខ្មាន់កាំភ្លើង ដែលបាញ់បោះសេរីនៅចំនុច ភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខាងលើនេះផងទាន ព្រោះថាប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ហាក់មានការភ័យខ្លាច ក្នុងការរស់នៅក្នុងភូមិកំណើតរបស់ខ្លួនជាខ្លាំង មួយទៀតដើម្បីរក្សាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល 

សូមអរគុណ។








k

0 Comments:

Post a Comment

Share This
Author Image

About