-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, November 28, 2023

ព្រះ​រាជពិធីបុណ្យអុំទូករួមចំណែកថែរក្សាប្រពៃណីវប្បធម៌ខ្មែរ កម្សាន្ត និងបង្កើនចំណូលដល់អាជីវក...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី ២៨.១១.២០២៣

ព្រះរាជពិធីបុណ្យអុំទូកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ដូនតាខ្មែរ បម្រើឱ្យការកម្សាន្តសប្បាយ និង​បង្កើនចំណូលដល់ក្រុមអាជីវកតាមរយៈការលក់ដូរសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារផ្សេងៗ។


នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣ដែលជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក្រុមអាជីវករលក់ដូរទំនិញ​ផ្សេងៗបង្ហាញការសប្បាយចិត្ត ព្រោះមានប្រជាពលរដ្ឋជួយទិញច្រើន។


លោកស្រីភន ដានីមកពីខេត្តកំពង់ឆ្នាំដែលមកលក់សាច់គោអាំងនៅភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃបានបង្ហាញការសប្បាយរីករាយ ពេលមកលក់នៅភ្នំពេញ ព្រោះមានមនុស្សច្រើនលក់ដាច់ និងបានកម្សាន្តសប្បាយជាមួយបងផងប្អូនផងដែរ។


សំឡេង៖ « ខ្ញុំសប្បាយចិត្ត ពេលបានមកលក់ ខ្ញុំសប្បាយចិត្ត ព្រោះលក់ដាច់»។


លោកស្រីសាន ចរិយា ប្រជាពលរដ្ឋរស់នៅភូមិអូស្លាត ឃុំភ្នំបាទ ស្រុកពញាឮ ខេត្ដកណ្ដាលបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ឆ្នាំនេះ មួកត្នោតអាចលក់ដាច់ជាងឆ្នាំមុន ក្នុងមួយថ្ងៃលក់អស់រហូតដល់ទៅជាង100មួកដោយមួកមួយតម្លៃ 3000 រៀល។


លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹងថា សម្រាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះមានប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយ។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វាត្រើយខាងកើត និង ទី កន្លែង សប្បាយ ភាព ជាច្រើន គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។


ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏បានទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។


ជាការកត់សម្គាល់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំ២០២៣នេះ ក្រុមអាជីវករនៅរាជធានីភ្នំពេញ និងមកពីបណ្តាលខេត្តនានាជាច្រើនបាននាំគ្នាមកលក់ដូរនំចំណី ម្ហូបអាហារ វត្ថុប្រើប្រាស់ សំលៀកបំពាក់ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងផលិតរបស់ខ្មែរជាច្រើនមុខទៀត នៅតាមតំបន់កោះពេជ្រ ដងទន្លេ មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងតំបន់ត្រើយខាងកើតទន្លេយ៉ាងច្រើនកុះករ ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រង់ជីវភាពផង និងបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរផងដែរ៕











k

0 Comments:

Post a Comment

Share This
Author Image

About