ផ្សាយចេញថ្ងៃទី០៧.១១.២០២៣
ខេត្តកណ្តាល ÷ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ ១១០ ចាប់ពីស្ពានកោះធំត្រង់ គ.ម ៦៦+០៤០ រហូតដល់ គ.ម ៩២+៦៣០ ព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ។
- មូលហេតុដោយសារស្ថានភាពផ្លូវមានសភាពទ្រុឌទ្រោម គ្រលុកច្រើន ។ល។
ប៉ុន្តែដោយឡែក បើទោះបីមានសេចក្តីជូនដំណឹងពីមន្ទីរសាធារណការនិងដឹកជញ្ជូនយ៉ាងណាក្តី ក៏គេសង្កេតឃើញថា រថយន្តដឹកទំនិញធុនធ្ងន់ប្រភេទវ៉េអង រាប់សិបគ្រឿង នៅតែបន្តធ្វើសកម្មភាពដឹកទំនិញយ៉ាងគំហុកជារៀងរាល់ថ្ងៃ នៅលើកំណាត់ផ្លូវលេខ១១០ ក្នុងភូមិសាស្ត្រខាងលើដដែល ហាក់ផ្គើន និងសារាចរណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរបស់ខេត្តកណ្តាល ។
ប្រជាពលរដ្ឋស្នើសុំដល់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេតកណ្តាល ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាមានវិធានការ ចាត់កំលាំងក្រោមឱវាទត្រួតពិនិត្យផងទាន៕
0 Comments:
Post a Comment