-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, December 12, 2024

ល្បែងសុីសងអនឡាញយីហោ SB24បើកលេងយ៉ាងគំហ៊ុកក្នុងស្រុកបាទី ស្របពេលប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ...

ចំនួនអ្នកទស្សនា: Views
ផ្សារចេញពីក្រុងសំពៅពូនថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤


ខេត្តតាកែវ ÷ ល្បែងសុីសងតាមប្រព័ន្ធអនឡាញយីហោ FB24 ជាច្រើនកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិត្រពាំងត្រវាំង ជាចំណែកភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

ជាក់ស្តែងប៉ុន្មានថ្ងៃក្រោយនេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញនៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងហ៊ានប្រើប្រាស់អំពើហិង្សា ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។ 

ប្រភពបន្តថា ដោយសារតែទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើអោយម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ ។ 

គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងចាប់ពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង១០យប់ ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពូនរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ទីតាំងខាងលើនេះ មិនត្រឹមតែជាកន្លែងបើកលេងល្បែងភ្នាល់នោះទេ គឺជាកន្លែងទទួលបញ្ចាំរបស់ដូចជា ម៉ូតូ ទូរស័ព្ទដៃនិងវត្ថុមានតំលៃផ្សេងជាច្រើនទៀត ដើម្បីធ្វើជាទុនដល់ក្រុមអ្នកញៀនល្បែងទាំងនោះទៀតផង។

ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍ លោកមេឃុំ លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយអោយមានទីតាំងបានល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជាក់ជាមិនខានឡើយ។

ទាក់ទិនទៅនិងករណីទីតាំងល្បែងសុីសងតាមអនឡាញក្នុងភូមិសាស្ត្រខាងលើ ក្រុមការងារមិនអាចទំនាក់ទំនងទៅលោក អៀង សារ៉េត មេប៉ុស្តិ៍កុមារាជា និងលោក ឆាយ កែវមុនី អធិការស្រុកបាទីដើម្បីរាយការណ៍និងសុំការបំភ្លឺបានទេដោយពុំមានលេខទូរសព្ទ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ពិសេស ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង យីហោ SB24 នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕










k

0 Comments:

Post a Comment

Share This
Author Image

About