-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, December 12, 2024

អង្គភាពសារព័ត៌មានចំនួន ២៩ បានចុះអនុស្សរណៈយោគយល់គ្នា...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤



ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ២០២៤ អង្គភាពសារព័ត៌មានអនឡាញចំនួន ២៩អង្គភាព រួមគ្នាចុះអនុស្សរណៈយោគយល់គ្នា ដេីម្បីពង្រឹងសមត្ថភាព គុណភាព និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមក  នៅបន្ទប់ប្រជុំក្នុងភោជនីយដ្ឋាន បាយ័ន ផ្លូវ២០២៤ រាជធានីភ្នំពេញ។ 


សូមបញ្ជាក់ផងដែរថា ក្រោយពីបានស្វែងយល់គ្នា អង្គភាពសារព័ត៌មានអនឡាញ ចំនួន ២៩អង្គភាព បានផ្ដួចផ្ដើមចងក្រងគ្នាជាធ្លុងមួយ ក្នុងរូបភាព ពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក លេីក្រមសីលធម៌ វិជ្ជាជីវៈ របៀបរបប បច្ចេកទេស ការនិពន្ធអត្ថបទ ការចុះផ្សាយព័ត៌មាន ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការចូលរួមផ្សព្វផ្សាយពីចំណុចអវិជ្ជមានរបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ សំដៅលេីការអភិវឌ្ឍ សមិទ្ធផល ស្នាដៃនានា ដែលបានកសាងកន្លងមក និងអនាគត។ 


គួររំលឹកផងដែរថា បេីតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលកន្លងទៅ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងចេះសាមគ្គីគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កភាពចលាចលក្នុងសង្គម ធ្វើឱ្យមានការភាន់ច្រឡំ និងយល់ច្រឡំពីសំណាក់មហាជន និងអន្ដរជាតិ។ 


អង្គភាពសារព័ត៌មានដែលជាម្ចាស់ហត្ថលេខី ក្នុងអនុស្សរណៈយោគយល់គ្នានោះ បានប្ដេជ្ញា ចូលរួមគាំទ្រនូវដំណេីរការបន្ដវេន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេសចូលរួមរក្សាឱ្យបាននូវសន្ដិភាព តាមរយៈព័ត៌មាន៕


















k

0 Comments:

Post a Comment

Share This
Author Image

About