ខេត្តកំពង់ឆ្នាំង ÷ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា ការនេសាទក្នុងរដូវប្រាំង ដោយប្រើឧបករណ៍លក្ខះខុសបច្ចេកទេជាច្រើនប្រភេទដូចជា រុញជន អូសអ៊ុយ ទូកនាម ។ល។ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហាក់កើនឡើងជាលំដាប់ ខណៈមន្ត្រីជំនាញពាក់ព័ន្ធហាក់មានការព្រងើយបន្ធូរដៃកន្តើយក្នុងការទប់ស្កាត់ និងបង្ក្រាប តើការប្រកបនេសាទដោយប្រើឧបករណ៍ខុសច្បាប់ដែររឺទេ?
ជាក់ស្តែងនៅថ្ងៃទី១៨.១៩ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ពីប្រជាសហគមន៍ថា មានទូករុញជន និងអូសអ៊ុយ ដោយប្រើម៉ាសុីនធំៗ ដែលមានមុខប្រវែង៨ទៅ១០ម៉ែត ជាច្រើនគ្រឿង បានធ្វើសកម្មភាពរុញនិងអូស ពេញផ្ទៃទន្លេ ចាប់ពីក្បាលព្រលប់រហូតដល់ទាបភ្លឺ ចាប់ពីចំណុចកោះមនោ កោះកំញ៉ាត កោះក្អែល រហូតកោះតាម៉ូវ ឮលាន់កងរំពងពេញផ្ទៃទន្លេ ប៉ុន្តែពុំមានការរំខានទៅដល់មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ។
ប្រភពដដែលបន្តថា ការធ្វើការនេសាទដោយប្រើឧបករណ៍ខាងលើនេះបានធ្វើប៉ះពាល់ដល់ប្រជាសហគមន៍ដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ ដាក់ម៉ង ចងសន្ទូច ធ្វើអោយដាច់ម៉ង និងសន្ទូចរបស់ពួកគាត់ខ្ទេចខ្ទីគ្មានសល់ ដែលជាហេតុធ្វើអោយពួកគាត់មានការខឹងសម្បារយ៉ាងក្រៃលែង រកដេករកពូនមិនបាន ខណៈដែលពួកទាំងនោះរកសុីខុសច្បាប់បានយ៉ាងរលូន ដោយឡែកមន្ត្រីជំនាញហាក់ព្រិលភ្នែក ត្រជៀកថ្លង់ រឺមួយត្រូវថ្នាំសណ្តំទៅហើយ។
បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរទៅដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញជលផលខេត្តកំពង់ឆ្នាំង និងគោរពស្នើសុំដល់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងមេត្តាទាន មានវិធានការចាត់កម្លាំងងក្រោមឱវាទចុះធ្វើការទប់ស្កាត់និងបង្រ្កាបផងទាន សូមអរគុណ។
0 Comments:
Post a Comment