-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, December 30, 2023

មិនដឹងថាអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលជលផលគិតយ៉ាងណានោះទេ? ហេតុអ្វីបានជាមិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបយ៉ាងដូចនេះ.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី៣០.១២.២០២៣


 ខេត្តពោធិ៍សាត់ ÷ ពិតជាមានឥទ្ធិពលខ្លាំងមែន និងមានឈ្មោះល្បីដូចគេនិយាយមិនដាច់ពីមាត់ ឈ្មួញលៀសប្រចាំឃុំកំពង់ហ្លួងស្រុកក្រគរ កំពុងតែពង្វក់ស្មារតី មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល  និងមន្ត្រីគ្រាប់ល្ពៅស្ងោរមួយក្តាប់តូច ដែលមានតួនាទីជាអ្នកការពារធនធានធម្មជាតិ តែបែជាសំងំឈឹងដូចចោរលួចសេះ។


 បើទោះបីជាមានសេចក្តីរាយការណ៍ និងមានការចុះផ្សាយតាមបណ្តារ អង្គភាពសារព័ត៍មានជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសរដ្ឋបាលជលផល នៅតែពុំមានចំណាត់ការទប់ស្កាប់ និងបង្ក្រាបទាល់តែសោះ ពោលគឺ រឹតតែបណ្តែតបណ្តោយបើកដៃអោយក្រុមឈ្មួញ ធ្វើសកម្មភាពបទល្មើសយ៉ាងគឃ្លើនទៅវិញ។


 នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះគេនៅតែប្រទះឃើញរថយន្តជាច្រើនគ្រឿងរបស់ឈ្មួញជើងខ្លាំងខាងបំផ្លាញធនធានធម្មជាតិ (លៀសមិនទាន់គ្រប់អាយុ) នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូន  ចេញពីចំណុចឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុក រាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានការរំខានដល់ភ្នែក និងត្រជៀក មន្ត្រីជំនាញពាក់ព័ន្ធឡើយ។


 ក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក លោក ភិន សុវណ្ណា តាមរយៈទូរស័ព្ទ លោកបានមានប្រសាសន៍ថា ចាំអោយក្រុមការងារទៅត្រួតពិនិត្យ និយាយតែប៉ុណ្ណឹងបិតទូរស័ព្ទស្ងាត់សូន្យ គ្មានឃើញអ្នកណាមកអើតទាល់តែសោះ រឺមួយគ្រាន់តែជាលេសឆ្លើយដោះសារយករួចខ្លួនតែប៉ុណ្ណោះ។


 ចំណែកឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅពេលក្រុមអ្នកសារព័ត៌មានបានរាយការណ៍ពីករណី ដឹកជញ្ជូនលៀស នៅចំនុចទីតាំងខាងលើ ស្រាប់តែឯកឧត្តមមានប្រសាសន៍ថា "ការងារដឹកជញ្ជូនលៀសនេះ ស្ថិតនៅលើជំនាញ មិនមែនក្នុងនាមលោកជាចៅហ្វាយខេត្ត ចេះដឹងគ្រប់រឿងនោះទេ ស្រេចលើជំនាញគេទេ" ឯកឧត្តមបន្តថា លោកនិងត្រៀមចាត់ការចំពោះអ្នកសារព័ត៌មានដែលដើរទារលុយគេមិនបានហើយរាយការណ៍ សូមអោយអ្នកសារព័ត៍មានមានការប្រុងប្រយ័ត្ន។


 ប្រជាពលរដ្ឋនឹកហួសចិត្តឥតឧបមា នៅពេលដែលរាយការណ៍ទៅអភិបាលខេត្ត ពុំមានវិធានការទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាគំរាមមានវិធានការណ៍ទៅលើអ្នកសារព័ត៌មានទៅវិញ។


 ប្រជាពលរដ្ឋគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិសេសគោរពស្នើរសុំដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មេត្តាទានមានចំណាត់ការទប់ស្កាត់ ដាក់មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យ ករណីខាងលើនេះផងទាន សូមអរគុណ៕


 អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត បណ្តាញអង្គភាពអ្នកសារព័ត៌មានយើង រងចាំទទួលការបកស្រាយពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

















k

0 Comments:

Post a Comment

Share This
Author Image

About