-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, December 25, 2023

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ..

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី២៥.១២.២០២៣

ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានផ្ញើម៉ូតូ និងរថយន្តតាមដងផ្លូវដាច់ខាត ព្រមទាំង លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ និងការទុកដាក់សំរាម ឱ្យចំម៉ោងពេលត្រឹមត្រូវដើម្បីបរិស្ថានស្អាត។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈដែលអញ្ជើញអធិបតីភាពក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់។ ត្រូវធ្វើឱ្យបានត្រឹម ត្រូវតាមច្បាប់ប្រកបដោយឧត្ដមភាព។ ចំពោះមន្ត្រីប៉ូលិសចរាចរណ៍មិនត្រូវស្លៀកពាក់ ស៊ីវិល ហើយប្រើវិទ្យុទាក់ទងដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់នោះទេ ត្រូវតែប្រើ ប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយឡែក កងកម្លាំងមានសមត្ថកិច្ច គ្រប់ខណ្ឌនីមួយៗ មិនមែនអនុវត្តន៍តែការងារលើបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នា ឱ្យបានល្អ លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មាន សុវត្ថិភាព និងមួយផ្នែកទៀតត្រូវពង្រឹងការទុកដាក់សំរាមធ្វើយ៉ាងណាឱ្យបរិស្ថានមាន ភាពល្អ ប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានផ្ញើម៉ូតូ ផ្ញើរថយន្ត និងលក់ដូរ នៅតាមដងផ្លូវដាច់ខាត ជាមួយនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអស់ផងដែរ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់គ្នាត្រូវសហការ គ្នាឱ្យបានល្អ ពិសេស ខណ្ឌជាប់ព្រំប្រទល់ស្រុក ខេត្តត្រូវពង្រឹងសន្ដិសុខឱ្យបានល្អ ដើម្បីរក្សាឱ្យបានជាសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។ ការងារសន្តិសុខជាការងារដែលយើង ត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលត្រូវអនុវត្តន៍ដើម្បី ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធី សប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។ ត្រូវពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយ អាជ្ញាធរ និងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយ និងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ។


ត្រូវពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅ ក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ ប្រជាពលរដ្ឋ។ ជាមួយនិងការងារ ពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញចូលតែមួយកាន់តែល្អប្រសើរ ទទួលបាននូវ ការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។


ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍នៅថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ នាថ្ងៃ២៩ ខែធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នឹងប្រព្រឹត្តិទៅ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដើម្បីត្រៀមកម្លាំងក្នុងពិធីបុណ្យ ចូលឆ្នាំសកល និងពិធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត (៧ មករា ឆ្នាំ២០២៤)៕



k

0 Comments:

Post a Comment

Share This
Author Image

About